នេះជាអ្វីដែលនឹងកើតឡើង ប្រសិនបើអាមេរិកយកគ្រាប់បែកនុយក្លេអ៊ែរបាញ់ខ្យល់ព្យុះកំបុតត្បូង

ថ្មីៗនេះមានពាក្យចចាមអារ៉ាមថា ប្រធានាធិបតីអាមេរិកលោកត្រាំចង់បាញ់គ្រាប់បែកនុយក្លេអ៊ែរទៅលើព្យុះកំបុតត្បូង តែគាត់បានបដិសេធពាក្យចចាមអារ៉ាមនោះ។ ចុះនឹងមានអ្វីកើតឡើងប្រសិនបើរឿងនេះជាការពិត?

គំនិតនៃការបាញ់គ្រាប់នុយក្លេអ៊ែរទៅលើព្យុះនេះ មិនមែនទើបតែមានក្នុងបច្ចុប្បន្ននោះទេ វាមានតាំងពីឆ្នាំ ១៩៥០ មកម្ល៉េះ ដោយអ្នកវិទ្យាសាស្ត្រម្នាក់ជាអ្នកនឹកឃើញគំនិតនេះ។ ចុះមានអ្វីកើតឡើងប្រសិនបើការបាញ់គ្រាប់នុយក្លេអ៊ែរកើតឡើងមែននុះ!?

ដំបូងឡើយអ្នកត្រូវដឹងថា ព្យុះកកើតឡើងដោយរបៀបណា។ ព្យុះកំបុតត្បូងគឺជាព្យុះស៊ីក្លូនវិសម្ពាធទាបលាតសន្ធឹងល្វឹងល្វើយជាមួយនឹងល្បឿនខ្យល់ដល់ទៅ ១១៩ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ ដែលព្យុះនេះកកើតឡើងចេញពីកម្ដៅកណ្ដាលមហាសមុទ្រអាត្លង់ទិក។ នៅពេលចំហាយទឹកកើនឡើង នាំឱ្យវាបញ្ចេញថាមពល ដែលកកើតជាផ្គររន្ទះ។ ផ្គររន្ទះទាំងនោះកាន់តែច្រើនឡើងត្រូវបានបង្កើត ខ្យល់បកបោកវិលចុះឡើង ដោយបង្កើតទៅជាខ្យល់ខួច។ បនា្ទប់មកពពកប្រមូលផ្តុំនៅក្រោមបរិយាកាសដោយសារខ្យល់ក្តៅទាំងនោះ។ ខណៈដែលខ្យល់កំពុងបក់បោក វិសម្ពាធទាបចាប់ផ្តើមកកើតឡើងនៅលើផ្ទៃមហាសមុទ្រ និងជួយឱ្យចេញជារូបរាងព្យុះស៊ីក្លូន។

ចុះមានអ្វីកើតឡើងប្រសិនបើបាញ់គ្រាប់នុយក្លេអ៊ែរទៅលើព្យុះ? ដំបូងគេត្រូវប្រើវានាមុជទឹកដឹកគ្រាប់នុយក្លេអ៊ែរទៅកន្លែងមានព្យុះ បាញ់ឡើងដើម្បីបំផ្ទុះព្យុះតែម្ដង។ តែអង្គការណាសានិយាយថា កម្លាំងរបស់ព្យុះ គឺស្មើនឹងការបំផ្ទុះគ្រាប់បែកបរមាណូកម្លាំង ១០ មេហ្គាតោនមួយគ្រាប់រៀងរាល់ ២០ នាទីម្ដង ហើយព្យុះកំបុតត្បូងទាំងមូលគឺមានឥទ្ធិពលខ្លាំងជាងគ្រាប់បរមាណូ "Little Boy" ដែលអាមេរិកទម្លាក់លើទីក្រុង Hiroshima ប្រទេសជប៉ុនក្នុងឆ្នាំ ១៩៤៥ ដល់ទៅ ៦៦៦ ដងឯណោះ។

ហើយប្រសិនបើចង់បាញ់ព្យុះឱ្យបែកខ្ទេចអស់ គឺត្រូវប្រើគ្រាប់បែកនុយក្លេអ៊ែរ ២០០០ គ្រាប់រាល់ ១ ម៉ោងម្ដងរហូតដល់ព្យុះនោះរលាយបាត់ស្រមោល។

យ៉ាងណាមិញ គ្រាប់បែកអ៊ីដ្រូហ្សែនដ៏ធំបំផុតរបស់រុស្ស៊ីទម្ងន់ ៥០ មេហ្គាតោនឈ្មោះថា Tsar Bomba ដែលបានបំផ្ទុះក្នុងមហាសមុទ្រអាត្លង់តិកក្នុងឆ្នាំ ១៩៦១ គឺមិនគ្រប់គ្រាន់នោះទេ។ អង្គណាសានិយាយថា ការបំផ្ទុះគ្រាប់បែកគ្មានបានការនោះទេ ហើយវាមានតែនាំឱ្យវិទ្យុសកម្មបែកសាចពេញព្យុះ ហើយព្យុះនោះនាំវិទ្យុសកម្មមកទីក្រុង នៅពេលវាបក់បោកលើទីក្រុងណាមួយនៅអាមេរិកជាមិនខាន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab