នៅចិនឥឡូវលុយក្រដាសលែងចាយផ្ទាល់ៗហើយ គេទូទាត់តាមម៉ាស៊ីនស្កែនមុខ

ការទូទាត់នៅចិនបច្ចុប្បន្ន គឺមិនចាំបាច់មានសាច់ប្រាក់សុទ្ធ មានកាតធនាគារ មានកាបូបលុយ ឬ ស្មាតហ្វូននោះទេ។ អ្នកដើរទិញទំនិញនៅចិនឥឡូវកំពុងពេញនិយមក្នុងការដើរទិញអីវ៉ាន់ ដោយគ្រាន់តែអើតក្បាលឱ្យគេស្កែនប៉ុណ្ណោះ ខណៈចិនកំពុងទទួលយកបច្ចេកវិជ្ជាទូទាត់សាច់ប្រាក់តាមរយៈការស្កែនផ្ទៃមុខ។

ហេដ្ឋារចនាសម្ពន្ធ័ទូទាត់តាមរយៈទូរស័ព្ទចល័តរបស់ចិនគឺជាប្រព័ន្ធទូទាត់ជឿនលឿនបំផុតមួយនៅលើពិភពលោក ប៉ុន្តែប្រព័ន្ធថ្មី ដែលត្រូវការតែការស្កែនផ្ទៃមុខ ដែលកំពុងដាក់ឱ្យប្រើប្រាស់នៅទូទាំងប្រទេស អាចធ្វើឱ្យការស្កែនកូដ QR មើលទៅក្លាយជារបស់បុរាណ។

អតិថិជនទិញអីវ៉ាន់រួចគ្រាន់តែបង់លុយតាមរយៈការឈរនៅពីមុខម៉ាស៊ីនលក់ដូរ (POS) ដែលបំពាក់កាមេរ៉ា បន្ទាប់ពីបានភ្ជាប់រូបភាពនៃមុខរបស់ពួកគេទៅប្រព័ន្ធទូទាត់ឌីជីថលឬគណនីធនាគារ។

លោក Bo Hu ប្រធានមន្រ្តីព័ត៌មាននៃហាងដុតនំ Wedome ដែលប្រើម៉ាស៊ីនទូទាត់ប្រាក់តាមរយៈការស្កែនផ្ទៃមុខ នៅតាមហាងសាខារាប់រយរបស់ខ្លួន បាននិយាយថា "ខ្ញុំសឹងតែមិនចាំបាច់យកទូរស័ព្ទដៃមកតាមខ្លួនទេ ខ្ញុំអាចចេញទៅក្រៅ ដើរទិញអីវ៉ាន់ដោយមិនចាំបាច់យកអ្វីតាមខ្លួនសោះហ្មង"។

ក្រុមហ៊ុន Alipay របស់ក្រុមហ៊ុនមេ Alibaba គឺជាអ្នកផលិតម៉ាស៊ីនទូទាត់ប្រាក់តាមការស្កែនមុខ ឥឡូវបានដាក់ម៉ាស៊ីននេះប្រើនៅទីក្រុងជាង ១០០ ទូទាំងប្រទេសចិន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab