យានអវកាសចុះជិតដល់ឋានព្រះចន្ទស្រាប់តែដាច់ការទាក់ទង ខណៈដែលនាយករដ្ឋមន្ត្រីឥណ្ឌាឈររង់ចាំមើលដែរទាំងកណ្ដាលអាធា្រត្រ ហើយប្រតិកម្មរបស់គាត់នឹកស្មានមិនដល់

ទីភ្នាក់ងារអវកាសរបស់ឥណ្ឌានៅថ្ងៃសៅរ៍ទី៧កញ្ញានេះបានបាត់បង់ការទាក់ទងជាមួយយានអវកាសរបស់ខ្លួន មុនពេលវាហៀបនឹងចុះចតនៅជិតប៉ូលខាងត្បូងនៃព្រះចន្ទនៅក្នុងការវាយសំពងមួយទៅលើមហិច្ឆតាឋានព្រះចន្ទរបស់ប្រទេសនេះ។

ឥណ្ឌាសង្ឃឹមថានឹងក្លាយជាប្រទេសទីបួនបន្ទាប់ពីសហរដ្ឋអាម៉េរិក រុស្ស៊ី និងចិនដើម្បីចុះចតលើភពព្រះចន្ទដោយជោគជ័យ។ ប្រទេសនេះក៏មានបំណងក្លាយជាអ្នកចុះចតដំបូងគេនៅក្នុងតំបន់ប៉ូលខាងត្បូងផងដែរ ដែលជាតំបន់មួយអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) និយាយថា "មិនទាន់មានការរុករកនៅឡើយទេ"។

ប្រធាន ISRO លោក Kailasavadivoo Sivan បាននិយាយនៅក្នុងបន្ទប់ត្រួតពិនិត្យនៅឯភាគខាងត្បូងនៃទីក្រុងបង់ហ្គាល័រ ថា "ការចុះចតរបស់យាន Vikram គឺកំពុងបន្តតាមការគ្រោងទុក ហើយការអនុវត្តធម្មតាត្រូវបានអង្កេត"។ លោកបន្តថា "បន្ទាប់មក ទំនាក់ទំនងពីយានអវកាសមកស្ថានីយលើផែនដីត្រូវបានបាត់បង់តែម្តង។ ទិន្នន័យកំពុងត្រូវបានវិភាគ"។

លោកនាយករដ្ឋមន្រ្តី Narendra Modi ដែលបានធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលអវកាសបាងហ្គាល័រដើម្បីមើលការចុះចតនេះ បានប្រាប់ក្រុមអ្នកវិទ្យាសាស្ត្របន្ទាប់ពីសេចក្តីប្រកាសរបស់លោកស៊ីវ៉ាន់ថា "អ្វីដែលអ្នកបានធ្វើ (រួចមកនេះ) មិនមែនជាសមិទ្ធិផលតូចតាចទេ"។

លោកបានបន្ថែមថា "ការឡើងចុះតែងតែកើតមាននៅក្នុងជីវិត។ ការខិតខំរបស់អ្នកបានបង្រៀនយើងជាច្រើន ហើយប្រទេសទាំងមូលមានមោទនភាពចំពោះអ្នកទាំងអស់គ្នា។ ប្រសិនបើការប្រាស្រ័យទាក់ទង (ជាមួយយាន) ចាប់ផ្តើមម្តងទៀត...សង្ឃឹមថានឹងល្អប្រសើរ...ដំណើររបស់យើងនឹងបន្ត។ សូមរឹងមាំឡើង។ ខ្ញុំនៅជាមួយអ្នក"៕

adverise with khmeread
tiger
Loading ad ...