វេជ្ជបណ្ឌិតឥណ្ឌាក្លាយជាគ្រូពេទ្យដំបូងគេលើពិភពលោក វះកាត់បេះដូងអ្នកជំងឺបញ្ជាតាមកុំព្យូទ័រពីចម្ងាយ ៣២ គីឡូម៉ែត្រ

គ្រូពេទ្យវះកាត់ម្នាក់ ក្លាយជាគ្រូពេទ្យដំបូងគេបង្អស់លើពិភពលោក ដែលវះកាត់បេះដូងតាមរយៈមនុស្សយន្ត ដែលគាត់បញ្ជាតាមកុំព្យូទ័រពីចម្ងាយ។

លោកវេជ្ជបណ្ឌិត Tejas Patel គឺជាអ្នកឯកទេសខាងបេះដូងនៅក្នុងទីក្រុង Ahmedabad បានធ្វើការវះកាត់បែបនេះទៅលើអ្នកជំងឺ ៥ នាក់ផ្សេងគ្នាក្នុងអំឡុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

គេជឿថា គាត់បានធ្វើការវះកាត់បេះដូង ខណៈគាត់កំពុងស្ថិតនៅប្រាសាទមួយ ដោយបញ្ជាមនុស្សយន្តនៅមន្ទីរពេទ្យរបស់គាត់នៅចម្ងាយ ៣២ គីឡូម៉ែត្រ។

ហើយលទ្ធផលនៃការវះកាត់ គឺជោគជ័យទាំងអស់ ហើយឈ្មោះរបស់គាត់បានលេចឮដល់ទស្សនាវដ្តីដ៏ល្បី The Lancet ថែមទៀតផង។ យ៉ាងណាមិញ វាមិនមែនជាការវះកាត់ដ៏ឆ្ងាយបំផុតក្នុងពិភពលោកនោះទេ។ វេជ្ជបណ្ឌិតចិនម្នាក់ក៏បានធ្វើការវះកាត់ខួរក្បាលដោយប្រើប្រព័ន្ធ 5G ក្នុងពេលថ្មីៗឆ្នាំនេះដែរនៅចម្ងាយរាប់រយគីឡូម៉ែត្រ៕

adverise with khmeread
tiger
Loading ad ...