បុរសរុស្ស៊ីចូលប្លន់ម្ចាស់ហាងធ្វើសក់ ស៊យចំនាងមានខ្សែក្រវាត់ខ្មៅការ៉ាត់តេ៣ដាន់ តែរឿងបីថ្ងៃបន្ទាប់គ្មាននរណានឹកស្មានដល់

បុរសរុស្ស៊ីម្នាក់ ដែលព្យាយាមប្លន់ហាងធ្វើសក់មួយកន្លែង បានបញ្ចប់ទៅដោយក្លាយជាជនរងគ្រោះវិញ នៅពេលស្ដ្រីម្ចាស់ហាងមានកម្លាំងខ្លាំងជាងចោរ ហើយចាប់ចងចោរទាំងស្រាតននលគក និងបន្ទាប់មកប្រើគាត់ធ្វើជាទាសករសិចអស់រយៈពេល ៣ ថ្ងៃ។

លោក Viktor Jasinski អាយុ ៣២ បានប្រាប់ទៅប៉ូលិសថា គាត់បានចូលទៅហាងធ្វើសក់មួយក្នុងទីក្រុង Meshchovsk ប្រទេសរុស្ស៊ី ក្នុងគោលបំណងប្លន់។ តែចោរមហាស៊យនោះត្រូវបានម្ចាស់ហាងឈ្មោះ Olga Zajac វ័យ ២៨ ឆ្នាំ វាយឈ្នះគាត់ ដោយសារនាងធ្លាប់ហាត់បានខ្សែក្រវាត់ខ្មៅ៣ដាន់ក្នុងក្បាច់គុនការ៉ាត់តេ។​ នាងបានបង្ក្រាបគាត់ដោយទាត់តែមួយជើងប៉ុណ្ណោះ។

បន្ទាប់មកនាងក៏បានអូសចោរនោះទាំងសន្លប់ទៅបន្ទប់ក្រោយផ្ទះចងគាត់ជាមួយនឹងខ្សែភ្លើងប្រដាប់ផ្លុំសក់។ ហើយនាងបានសម្រាតគាត់ និងយកគាត់ធ្វើជាទាសករសិចអស់រយៈពេល ៣ ថ្ងៃដើម្បីបង្រៀនមេរៀនឱ្យចាស់ដៃដល់គាត់ ហើយលើសពីនោះនាងបានបង្ខំឱ្យគាត់ប្រើថ្នាំសម្រើបដើម្បីបន្តមេរៀនថែមទៀតផង។

យ៉ាងណាមិញ អ្នកទាំងពីរត្រូវបានចាប់ខ្លួន។ ហើយនៅពេលប៉ូលិសសួរម្ចាស់ហាងធ្វើសក់នាងនិយាយថា "យីអាចង្រៃនេះ។ ហ្នឹងហើយយើងបានរួមភេទច្រើនដង។ ប៉ុន្ដែខ្ញុំបានទិញខោខូវប៊យថ្មីឱ្យគាត់ ឱ្យចំណី និងឱ្យលុយ ១ ពាន់រូបបល់ទៀតឯណោះ នៅពេលគាត់ចេញទៅ"៕

adverise with khmeread
tiger
Loading ad ...