កីឡាករ Milan Skriniar ក្លាយជាគោលដៅផ្ទេរទី១របស់ក្លឹប Man City នៅខែមករា

        ក្លឹប​ Man City គ្រោង​ដាក់សំណើ​ផ្ទេរ​កីឡាករ​ Milan Skriniar របស់​ក្លឹប Inter Milan ដើម្បី​ដោះ​ស្រាយ​វិបត្តិកីឡាករ​របួស​ ខណ:ដែលខ្សែការពារជម្រើស​ទី​១​របស់​ក្រុម​ City កីឡាករ Aymeric Laporte ​បានធ្វើការ​វះកាត់​របួស​ក្បាល​ជង្គង់​ ហើយ​គេមិន​រំពឹងថា កីឡាករ​រូបនេះ​នឹងអាច​ត្រឡប់​មក​វិញ​មុន​ឆ្នាំ​ថ្មីនេះទេ។

        បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​គ្រូបង្វឹកក្លឹប Man City លោក Pep Guardiola នៅ​សល់​ជម្រើសសម្រាប់តំបន់ការ​ពារកណ្តាល​តែពីរ​រូបប៉ុណ្ណោះ​គឺកីឡាករ Nicolas Otamendi និង​​ John Stones ។ 

        Man City ចង់បន្ថែមជម្រើស​របស់​ខ្លួន​ តាម​រយៈ​ការ​ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ Skriniar នៅ​ខែ​មករា​នេះ។ Man City ​ឈរនៅលេខរៀងទី​២នៅ​ក្នុង​លីក​ ហើយ​មិនអាចរបូត​ពិន្ទុ​បន្ថែមទៀតទេ ស្រប​ពេល​ក្រុម​ Liverpool កំពុង​ចាប់ផ្តើម​បាន​ល្អ។

        កីឡាករវ័យ​២៤​ឆ្នាំ​រូបនេះធ្លាប់ជា​គោលដៅ​ផ្ទេររបស់​គូប្រជែង​​ Man Utd ផងដែរ៕

adverise with khmeread
tiger
Loading ad ...