ក្លិនទឹកភ្លៀងជួយបំបាត់ស្ត្រេសយ៉ាងមានប្រសិទ្ធភាព ហើយបើដើរក្រោមដំណក់ភ្លៀងទៀត ផ្តល់ប្រយោជន៍ពិសេស៧យ៉ាង ចំណុចចុងក្រោយល្អបំផុតសម្រាប់អ្នកខូចចិត្ត

មនុស្សជាច្រើនរីករាយនឹងសំឡេងភ្លៀងធ្លាក់ មនុស្សខ្លះទៀតយល់ថាសំឡេងទឹកភ្លៀងមានភាពរ៉ូមែនទិក ហើយអ្នកផ្សេងទៀតយល់ថាក្លិនរបស់វាផ្តល់ភាពរីករាយសម្រាប់សរសៃប្រសាទ។ ការដើរក្រោមទឹកភ្លៀងក៏ជួយព្យាបាលចិត្តផងដែរ ព្រោះវាធ្វើឱ្យមនុស្សមានចិត្តស្ងប់និងបញ្ចេញចោលនូវភាពស្ត្រេស។

ក្លិនទឹកភ្លៀងមានឈ្មោះពិសេសមួយហៅថា Petrichor ដែលដាក់ឱ្យដោយអ្នកវិទ្យាសាស្ត្រអូស្ត្រាលីពីររូបក្នុងទសវត្សរ៍ឆ្នាំ ១៩៦០។

ក្លិនឈ្ងុយ Petrichor គឺជាការរួមបញ្ចូលគ្នានៃសារធាតុគីមី ដែលបញ្ចេញដោយបាក់តេរីនៅក្នុងដី ប្រេងធម្មជាតិដែលបញ្ចេញចេញពីរុក្ខជាតិក្នុងអំឡុងពេលត្រូវថ្ងៃស្ងួត និងអូហ្សូន ដែលបង្កើតឡើងនៅពេលរន្ទះបំបែកអុកស៊ីសែននិងម៉ូលេគុលនីត្រូសែន បន្ទាប់មកប្រែទៅជានីទ្រិកអុកស៊ីត។

រដូវវស្សាគឺល្អប្រសិនបើអ្នកមានអារម្មណ៍តានតឹង មានអារម្មណ៍បាក់ទឹកចិត្ត ឬ គ្រាន់តែត្រូវការពេលវេលាខ្លះដើម្បីសម្រាកនិងរីករាយនឹងឱកាសមេឃភ្លៀងមកដល់។

ទោះយ៉ាងណា ត្បិតភ្លៀងជួយបន្ថយកម្រិតស្ត្រេសរបស់អ្នកក៏ដោយចុះ ក៏ប៉ុន្តែការដើរក្រោមភ្លៀងក៏ផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ ៧ ផងដែរ គឺ ១. ធ្វើឱ្យខួរក្បាលស្រឡះល្អ ២. រក្សាសំណើមស្បើកបែបធម្មជាតិល្អបំផុតដោយសារជាតិអាល់កាឡាំងរបស់ភ្លៀង ៣. ជួយដុតខ្លាញ់ក្បាលពោះនិងកាល់ឡូរីបានលឿន (យោងតាមការស្រាវជ្រាវរបស់ជប៉ុន) ៤. ស្រូបបានខ្យល់អាកាសបរិសុទ្ធល្អបំផុតក្រោមដំណក់ភ្លៀង ៥. ជួយឱ្យរាងកាយស្វាហាប់ ៦. ជួយឱ្យខួរក្បាលគិតរវាសរវៃនិងគិតសញ្ជប់សញ្ជឹងខុសប្លែកពីធម្មតា និង ៧. អាចបញ្ចេញអារម្មណ៍គ្រប់យ៉ាងពីក្នុងដួងចិត្តដោយគ្មាននរណាម្នាក់ដឹង (យំ ឬ ស្រែកតាមចិត្ត)៕ 

adverise with khmeread
tiger
Loading ad ...