អ្នកជំនាញព្រមានថា ហុចស្មាតហ្វូនឱ្យក្មេងចុច ដូចហុច "កូកាអ៊ីន" ឱ្យកូនសេព

ស្មាតហ្វូនមានផលប៉ះពាល់ស្រដៀងគ្នាទៅនឹងថ្នាំញៀនដែរ។ ស្តាប់ទៅដូចមិនទំនង ប៉ុន្តែវាជារឿងពិត។ ហុចទូរស័ព្ទស្មាតហ្វូនឱ្យកូនរបស់អ្នកកាន់ គឺដូចហុចថ្នាំញៀនកូកាអ៊ីនឱ្យកូនសេពយ៉ាងអ៊ីចឹង។ អ្នកជំនាញបន្សាបគ្រឿងញៀនម្នាក់មកពីចក្រភពអង់គ្លេសបានអះអាងបែបនេះ បន្ទាប់ពីបានសង្កេតឃើញការញៀនស្មាតហ្វូនកំពុងកើនឡើងក្នុងចំណោមក្មេងតូចៗ។

មនុស្សរាប់លាននាក់បានចំណាយពេលមួយថ្ងៃៗអូសមើលព័ត៌មានរបស់ពួកគេ ដោយសង្ឃឹមថារកឃើញអ្វីដែលគួរឱ្យចាប់អារម្មណ៍នៅលើ Instagram ឬ Facebook។ ពិតណាស់ "ទម្លាប់មួយនេះ" អាចញៀនដូចគ្រឿងញៀននិងស្រាដូច្នេះដែរ។ តើអ្នកដឹងទេថា "ការបន្សាប" ការញៀនឧបករណ៍ទាំងនេះ អាចបណ្តាលឱ្យលេចចេញរោគសញ្ញាដូចការបន្សាបគ្រឿងញៀន?

សាស្រ្តាចារ្យ Jennifer Ihm មកពីសាកលវិទ្យាល័យ Kwangwoon ក្នុងប្រទេសកូរ៉េខាងត្បូង បានចេញផ្សាយការសិក្សាមួយដោយផ្អែកលើការញៀនស្មាតហ្វូន។ ការសិក្សារបស់លោកស្រីគឺទាក់ទងនឹងក្មេងអាយុ ១២ ឆ្នាំចំនួន ២.០០០ នាក់។ សាស្រ្តាចារ្យបានពន្យល់ថាការញៀននេះអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់កុមារ។ ការញៀនស្មាតហ្វូនក៏អាចប៉ះពាល់ដល់ជោគជ័យនៃការសិក្សារបស់កូនៗនៅសាលាផងដែរ។

ការញៀនស្មាតហ្វូនអាចបង្កឱ្យកើតជំងឺធ្លាក់ទឹកចិត្ត ថប់បារម្ភ ឈឺផ្នែកនៃរាងកាយ (ក និង កដៃ) ដេកមិនលក់ និងបង្កឱ្យកើតអារម្មណ៍រសាប់រសល់។ 

យោងតាមអ្នកជំនាញឈ្មោះ Jean Twenge និង Keith Campbell មកពីសាកលវិទ្យាល័យ San Diego State University កុមារអាយុ ២ ដល់ ៥ ឆ្នាំ ដែលប្រើស្មាតហ្វូន ២ ម៉ោងឬលើសពីនេះ មានទំនោរកើតអារម្មណ៍ឆេវឆាវ និង រឹងរូសពិបាកលួងលោម។ ក្មេងអាយុ ១៣ ឆ្នាំឡើងទៅចាំគួរពិចារណាឱ្យកាន់ស្មាតហ្វូន ហើយក៏មិនត្រូវឱ្យមានស្មាតហ្វូនផ្ទាល់ខ្លួននោះដែរ គឺត្រូវរឹតត្បិតពេលវេលាក្រោម២ម៉ោងប៉ុណ្ណោះ ឱ្យពួកគេចុចស្មាតហ្វូន៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...