វីរបុរសលាក់មុខក្រោយការប្រកួតរវាងកម្ពុជានិងហុងកុង គឺអ្នកគាំទ្រ សំរាមមានប៉ុន្មានប្រមូលខ្ទេចគ្មានសល់, ល្ងាចនេះប៉ះបារ៉ែន រំពឹងរក្សាទម្លាប់នេះបន្តទៀត

ដំបូងមនុស្សមួយចំនួនច្បាស់ជាស្រែកថា អ្នកគាំទ្រខ្មែរជាង ៥ ម៉ឺននាក់ច្បាស់ជាពង្រាយសំរាមពាសពេញពហុកីឡាដ្ឋានអូឡាំពិកជាមិនខាន ពេលកម្ពុជាប្រកួតជាមួយនឹងហុងកុងកាលពីថ្ងៃទី ៤ កញ្ញាកន្លងទៅ តែរឿងរ៉ាងគឺផ្ទុយស្រឡះ។ អ្នកលេងបណ្ដាញសង្គមជាច្រើនបានកត់សម្គាល់ឃើញថា ពហុកីឡដ្ឋានអូឡាំពិកគឺស្អាតធេងគ្មានសំរាមសូម្បីមួយទង ក្រោយការប្រកួតបានបញ្ចប់ត្រឹមស្មើ១-១រវាងកម្ពុជានិងហុងកុង។

អ្នកលេងហ្វេសប៊ុកជាច្រើនបានពោលពាក្យថា យើងមើលឃើញការផ្លាស់ប្ដូររបស់ក្រុមជម្រើសជាតិខ្មែរ រួមទាំងអ្នកគាំទ្រដែរ ដោយពួកគេបានចោលសំរាមក្នុងធុងយ៉ាងមានរបៀបបំផុតពុំធ្លាប់មាន ដែលនេះជាសារមួយបង្ហាញថា ខ្មែរចាប់ផ្ដើមមានទម្លាប់ល្អ ទាំងការគាំទ្រដល់ជម្រើសជាតិខ្មែរ និងការទុកដាក់សំរាម។

ក្នុងនោះយើងក៏បានកត់សម្គាល់ឃើញខ្មែរអ៊ីស្លាម ដែលមកគាំទ្រដល់ជម្រើសជាតិកម្ពុជា ក៏បានចោលសំរាមបានត្រឹមផងដែរ។ ហើយយើងក៏សង្ឃឹមថា ទិដ្ឋភាពដ៏ស្រស់បំព្រងមួយនេះ នឹងឃើញបន្តទៀតក្នុងការប្រកួតរបស់កម្ពុជា និងបារ៉ែននៅថ្ងៃទី ១០ កញ្ញានេះដែរ៕

adverise with khmeread
tiger
Loading ad ...