Roberto Martinez: Romelu Lukaku មានសេរីភាពនិងសប្បាយចិត្ត បន្ទាប់ពីចាកចេញពី Man Utd

        គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិកលោក Roberto Martinez ​និយាយថា កីឡាករ Romelu Lukaku មាន​សេរីភាព​និង​សប្បាយចិត្ត​ បន្ទាប់ពី​ចាកចេញពី​ក្លឹប Man Utd ។

        បន្ទាប់ពី​ចំណាយ​ពេល​ពីរ​ឆ្នាំ​ជាមួយ​ក្លឹប Man Utd ខ្សែប្រយុទ្ធ Lukaku បានចាកចេញពី​ពហុកីឡាដ្ឋាន Old Trafford មក​ចូល​រួម​ជាមួយ​ក្លឹប Inter Milan ក្នុង​កិច្ច​សន្យា​ផ្ទេរ​៧​២លានផោន​នៅ​រដូវក្តៅនេះ។ កីឡាករ​រូបនេះពេញចិត្ត​ចំពោះការ​ចាប់ផ្តើម​ឆាកជីវិតថ្មី​នៅ​ក្របខណ្ឌ Serie A ដោយ​រក​បាន​គ្រាប់បាល់​ទាំងពីរ​ប្រកួត​។

        លោក Martinez ដែល​ដឹកនាំ​ខ្សែប្រយុទ្ធរូបនេះ​នៅ​ក្លឹប Everton ជឿថា កីឡាករ​រូបនេះ​ចាប់ផ្តើម​ឆាកជីវិតថ្មី បន្ទាប់ពី​ផ្ទេរទៅលេងនៅ​ប្រទេសអ៊ីតាលី។លោក Martinez បាន​និយាយថា “​នេះគឺជា​លើកទី​១​ហើយ​ដែល​ខ្ញុំបាន​ឃើញ​កីឡាករ​រូបនេះ​មាន​សេរីភាពនិង​សប្បាយចិត្ត។ ខ្ញុំគិត​ថា នៅពេលនេះ​ Lukaku  ត្រៀម​ខ្លួន​ប្រឈម​នឹង​ទំព័រ​ថ្មីមួយទៀតក្នុង​អាជីព​បាល់ទាត់​របស់ខ្លួន​ជាមួយ​ក្លឹប Inter Milan”៕

adverise with khmeread
tiger
Loading ad ...