Alexis Sanchez គ្មានគម្រោងត្រឡប់មកក្លឹប Man Utd វិញទេ និងចង់លេងនៅ Inter Milan ជាអចិន្ត្រៃយ៍

        ខ្សែប្រយុទ្ធ Alexis Sanchez ចង់​សម្រេចកិច្ច​ព្រមព្រៀងផ្ទេរអចិន្ត្រៃយ៍ទៅ​ក្លឹប Inter Milan ហើយ​មិនចង់​វិលត្រឡប់​មក​ក្លឹប Man Utd ​វិញទេ។​ Sanchez  ទើបនឹង​បាន​ចូល​រួម​ជាមួយ​ក្លឹប Inter Milan កាលពីពេល​ថ្មីៗនេះ ក្នុង​កិច្ច​សន្យា​លេងខ្ចីជើង​ បន្ទាប់ពី​ធ្វើមិនបាន​ល្អ​នៅពហុកីឡាដ្ឋាន Old Trafford អស់រយៈ​ពេល​១៨​ខែ​ បើទោះបីជា​គ្រូបង្វឹក Ole Gunnar Solskjaer និយាយថា កីឡាករ​រូបនេះ​នៅ​មាន​អនាគត​ជាមួយ​ក្លឹបនេះក៏ដោយ។

        កីឡាករវ័យ​៣០​ឆ្នាំ​រូបនេះ​នៅ​សល់កិច្ច​សន្យា​រយៈ​ពេល​ពីរ​ឆ្នាំទៀតជាមួយ Man Utd ​ក្នុង​កិច្ច​សន្យា​ ប៉ុន្តែ​មាន​សេចក្តី​រាយការណ៍​ថា កីឡាករ​រូបនេះ​ចង់​បន្ត​នៅ​ជាមួយ​ក្លឹប Inter Milan ។

        ប៉ុន្តែបំណង​​នេះ​ប្រហែលជា​ហួសពីសមត្ថភាព​របស់​ Sanchez ដោយសារកិច្ច​សន្យា​ខ្ចីជើង​របស់​ក្លឹប Inter មិន​រួមបញ្ចូល​លក្ខខណ្ឌ​ទិញផ្តាច់​នៅដំណាច់រដូវកាល​នេះទេ។

        ក្លឹប​ Inter Milan ​ក៏​មាន​បញ្ហា​ក្នុង​ការ​ផ្តល់​ប្រាក់ឈ្នួលដ៏ខ្ពស់របស់​កីឡាករ​សញ្ជាតិ​ស៊ីលី​រូបនេះ​នោះទេ៕

adverise with khmeread
tiger
Loading ad ...