អ្នកជំនាញអំពាវនាវឱ្យអ្នកប្រកបរបរទីផ្សារបណ្តាញប្រយ័ត្នគ្រោះថ្នាក់និងត្រូវរៀនសូត្រឱ្យបានត្រឹមត្រូវ

ភ្នំពេញ៖ ស្របពេលដែលទីផ្សារបណ្តាញនៅប្រទេសកម្ពុជាកំពុងមានសកម្មភាពយ៉ាងផុលផុស ហើយអ្នកប្រកបរបរមួយនេះជួបបញ្ហាប្រឈមច្រើននៅចំពោះមុខនោះ ត្រូវបានអ្នកជំនាញអំពាវនាវឱ្យចូលរៀនវគ្គបណ្តុះបណ្តាលនិងបង្កើនសមត្ថភាពត្រឹមត្រូវចៀសវាង បង្កហានិភ័យខ្លួនឯងនិងសង្គមជាតិ។

គួរបញ្ជាក់ថា ធុរកិច្ចទីផ្សារបណ្តាញ ឬហៅ ថា MLM (Multi-level-Marketing) គឺជាការធ្វើទីផ្សារទំនិញ ឧបភោគ បរិភោគ ក្នុងលក្ខណៈ នៃការលក់ពីបុគ្គលម្នាក់ ទៅកាន់បុគ្គលម្នាក់ទៀត ដោយក្រុមហ៊ុន ឬសហគ្រិន នឹងផ្តល់ឱកាស ក្នុងការធ្វើធុរកិច្ច ដល់អ្នកលក់សេរី និងមនុស្សគ្រប់គ្នា មិនថាអ្នកគឺជានរណា បញ្ចប់ការសិក្សាកម្រិតណានោះទេ អ្នកអាចចូលរួម ធ្វើធុរកិច្ចទីផ្សារបណ្តាញ បានទាំងអស់ ។

ពាក់ព័ន្ធទៅនឹងទីផ្សារបណ្តាញកម្ពុជានាពេលបច្ចុប្បន្ននេះដែរលោកសហមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគម អ្នកទីផ្សារបណ្តាញកម្ពុជា និងជានាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិបានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថាលោក បានកត់សម្គាល់ឃើញថាអាជីវករ ដែលកំពុងប្រត្តិបត្តិការអាជីវកម្ម បណ្តាញបច្ចុប្បន្ន នៅមានកង្វះការអប់រំ ចំណេះដឹងវិជ្ជាជីវៈច្បាស់លាស់ធ្វើឱ្យងាយបង្កហានិភ័យបង្កការពាល់ដល់អ្នកប្រើប្រាស់និងពិសេសផ្លូវច្បាប់ថែមទៀត។

ដោយសារផ្តើមចេញពីបញ្ហានេះដែរទើប លោកអំពាវនាវឱ្យអ្នកប្រកបលើមុខរបរនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយព្រមជាមួយគ្នាដើម្បីជៀសវាងកំហុសឆ្គងទាំងអស់នេះពួកគេងាកមករៀនសូត្រត្រឹមត្រូវ ។អ្វីដែលសំខាន់នោះគឺត្រូវឆ្លងកាត់ការបណ្តុះបណ្តាល និងមានវិញ្ញាប័ណ្ណបត្របញ្ជាក់ ពីជំនាញអាជីវកម្មទីផ្សារបណ្តាញ ។

ពាក់ព័ន្ធក្នុងរឿងនេះដែរលោកបណ្ឌិត ឡី សុភាពបានបញ្ជាក់ថា “យើងឃើញថាទីផ្សារបណ្តាញយើងបច្ចុប្បន្នមានអ្នកប្រកបមុខរបរនេះច្រើន តែពួកគាត់មិនបានយល់ដឹងពីបញ្ហាហានិភ័យនោះទេ។ហេតុនេះមានតែ ការទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈនេះប៉ុណ្ណោះទើប អាចចៀសផុតពីរឿងធំៗក្នុងនេះដូចជាបើក្រុមហ៊ុនដែលមិនមានប្រភពច្បាស់លាស់ ការចែកភាគលាភ និងប្រយោជន៍មិនសមភាព បានត្រឹមសន្យាខ្យល់ ហើយបិទទៅបាត់ទៅ។ មួយវិញទៀត អ្នកប្រកបអាជីវកម្មទីផ្សារបណ្តាញ អាចនិយាយលើស ឬចាញ់បោកតគ្នា និងបោកប្រាស់តគ្នា ដោយមិនដឹងខ្លួន” ។

លោកបណ្ឌិតបានបន្តឱ្យដឹងថា ចំពោះការបានទទួលបណ្តុះបណ្តាលនេះ ធ្វើឲ្យយើងដឹងមិនអាចឲ្យគេ មកបោកប្រាស់បាន ហើយការនិយាយស្តី អំពីការផ្សព្វផ្សាយផលិតផល ឬសេវាកម្មដែលយើង កំពុងប្រត្តិបត្តិការនេះ ឃោសនាបានត្រឹមត្រូវ មិនពន្លើសការពិត ធ្វើឲ្យទីផ្សារកាន់តែល្អប្រសើរ ក្នុងការប្រកបអាជីវកម្មទីផ្សារបណ្តាញ ទាំងខ្នាតតូច និងមធ្យម ដោយធ្វើឲ្យអតិថិជន កាន់តែមានជំនឿ និងអាជីពមួយនេះកាន់តែរឹងមាំ។

លោកបណ្ឌិតបន្តឱ្យដឹងថា”ក្នុងនាមប្រធានសមាគម អ្នកទីផ្សារបណ្តាញកម្ពុជាខ្ញុំចង់ឲ្យមានការអភិវឌ្ឍដែលធ្វើឲ្យយុវជន និងប្រជាពលរដ្ឋប្រកបអាជីវកម្មខ្នាតតូច និងមធ្យមនេះ មានជំនាញវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ បានត្រឹមត្រូវ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល” ។

ដោយឡែកលោក លី ស៊ីនន្ទ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន NSZ World ដែលជាក្រុមហ៊ុន ផ្គត់ផ្គង់ផលតិផលគ្រឿងសំអាង ម៉ាក់ QnanoX និងជាក្រុមហ៊ុន ផ្តល់អាជីវកម្មទីផ្សារបណ្តាញធំជាងគេនៅកម្ពុជា បានប្រកាសគាំទ្រ ចំពោះការអំពាវនាវ របស់សមាគមអ្នកទីផ្សារបណ្តាញកម្ពុជា ដោយបានបញ្ជូន និងបញ្ជ្រៀបទៅដល់សមាជិក អ្នកប្រកបអាជីវកម្មទីផ្សារ បណ្តាញរបស់ខ្លួនចូលរួម វគ្គសិក្សាបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយវិទ្យាស្ថាន អាជីវកម្មអន្តរជាតិ ដែលជាវិទ្យាស្ថានឈានមុនគេ និងដំបូងគេបង្អស់ ដែលទទួលស្គាល់ ដោយរាជរដ្ឋាភិបាលផ្ទាល់ នូវជំនាញបណ្តុះបណ្តាល ច្បាប់បទដ្ឋានគតិយុទ្ធ ពីអាជីវកម្មទីផ្សារបណ្តាញនៅកម្ពុជា ។

លោកបានបញ្ជាក់ផងថាដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេទើបក្រុមហ៊ុនរបស់លោប្រែក្លាយជាក្រុមហ៊ុនស្របច្បាប់ ដើម្បីបញ្ជៀសហានិភ័យទៅថ្ងៃមុខ សម្រាប់អ្នកទីផ្សារបណ្តាញខ្លួនឯង និងប្រជាជនកម្ពុជាផងដែរ៕

 

adverise with khmeread
PR
tiger
Loading ad ...