Keisuke Honda សប្បាយចិត្តនឹងទម្រង់លេងរបស់កម្ពុជា និងប្រាប់ឱ្យកីឡាករធ្វើរឿងមួយដល់អ្នកគាំទ្រ ដែលមកជួយផ្តល់កម្លាំងចិត្តស្ទើរបាក់ស្តាត ទោះលទ្ធផលចាញ់បារ៉ែនក្តី

ការប្រកួតរវាងកម្ពុជានិងបារ៉ែនបានបញ្ចប់ទៅដោយលទ្ធផល ០ ទល់នឹង ១ ដែលលទ្ធផលនេះជួយឱ្យក្រុមជម្រើសជាតិបារ៉ែនទទួលបាន ៣ ពិន្ទុក្នុងពូល C ឈរនៅក្នុងលំដាប់លេខទី ១ ក្នុងពូលជាបណ្តោះអាសន្ន។

បន្ទាប់ពីការប្រកួតនោះ អ្នកគាំទ្រជាច្រើននៅតែបន្តគាំទ្រជម្រើសជាកម្ពុជា និងកោតសរសើរដែលអាចលេងចាញ់ត្រឹមលទ្ធផល ១ ទល់នឹង ០ ជាមួយនឹងក្រុមបារ៉ែន ដែលជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ី។

នៅពេលបញ្ចប់ការប្រកួតនោះ គ្រូបង្វឹកជម្រើសជាតិកម្ពុជា Keisuke Honda បាននិយាយទៅកាន់ក្រុមជម្រើសជាតិកម្ពុជាយ៉ាងដូច្នេះថា "ដូច្នេះប្រហែលជាបន្ទាប់ពីការប្រកួតនេះ អ្នកទាំងអស់គ្នាប្រហែលគិតថា អ្នកមិនត្រូវញញឹម ឬក៏អ្វីនោះទេ ប៉ុន្ដែអ្នកគួរតែសប្បាយចិត្ត។ អ្នកគួរតែរីករាយ អ្នកទាំងអស់គ្នាដឹងទេ? ខ្ញុំគោរពអ្នកទាំងអស់គ្នា និងអ្នកគាំទ្រគោរពអ្នកទាំងអស់គ្នាដូចគ្នា។ នេះហើយជាមូលហេតុដែលយើងត្រូវបង្ហាញអ្នកគាំទ្រឱ្យបានច្រើននូវការអរគុណសម្រាប់ការដែលពួកគេមកទីនេះ។ អ្នកទាំងអស់គ្នាគឺជាក្ដីសុបិនរបស់អ្នកគាំទ្រ។ ដូច្នេះមិនត្រូវអន់ចិត្តនោះទេ។ អរគុណទាំងអស់គ្នា! ត្រូវមោទនភាពខ្លួនឯង"៕

 
 
 
 
 
 
 
 
 
 
 
 
 

We are still in the process. @cambodianationalteam #thankyou #55,000 #supporters #stadium

A post shared by Keisuke Honda (@keisukehonda) on

 

adverise with khmeread
tiger
Loading ad ...