Sadio Mane បង្ហាញពីការប្តូរផ្តាច់ជាមួយ Liverpool ខណ:ក្លឹប Real Madrid ចាប់អារម្មណ៍

        កីឡាករ Sadio Mane បានបញ្ជាក់​ឡើងវិញពីការ​ប្តូរផ្តាច់​ជាមួយ​ក្លឹប Liverpool ហើយ​ថា តើខ្លួន​ពេញ​ចិត្ត​ក្រុម​របស់គ្រូបង្វឹក Jurgen Klopp ខ្លាំងប៉ុណ្ណាខណ:ដែលក្លឹប Real Madrid ត្រូវ​បាន​គេភ្ជាប់ទៅនឹង​កីឡាករសញ្ជាតិ​សេណេហ្គាល់រូបនេះ អំឡុង​រដូវក្តៅ​ ហើយ​លោក Zinedine Zidane កោតសរសើរ​ Mane យូរមក​ហើយ។

        ប៉ុន្តែ Mane អះអាងថា ខ្លួន​មិនចង់​ចាកចេញពី​ពហុកីឡាដ្ឋាន Anfield ទេ និងកំពុង​ផ្តោត​ការយក​ចិត្ត​ទុកដាក់​​លើ​ការ​ព្យាយាម​របស់​ក្លឹប Liverpool ក្នុង​ការ​លើកពាន​​ EPL ​នៅ​រដូវកាល​នេះ។

        នៅ​ពេល​សួរនាំអំពី​អនាគត​ Mane បាន​និយាយថា “​និយាយតាម​ត្រង់ទៅ​ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ដែល​ក្លាយ​ជា​ផ្នែក​នៃក្លឹបនេះ។ យើង​មាន​អ្នក​គាំទ្រ​ល្អៗ​ក្នុង​ពិភព​លោក​ ដូច្នេះ ខ្ញុំ​តែង​តែអរគុណ​ចំពោះការ​គាំទ្រ​”។

        Mane បានលើកពាន​ស្បែកជើង​មាសនៅ​ក្របខណ្ឌ​ PL កាលពីរដូវ​កាល​មុន ដោយ​រកបាន​២២គ្រាប់​និង​មាន​តួនាទីសំខាន់​ក្នុង​ការ​ជួយ​ក្រុម Liverpool លើក CL ផងដែរ៕

adverise with khmeread
tiger
Loading ad ...