អាមេរិកទម្លាក់គ្រាប់បែក ៤០ តោនលើកោះតូចមួយនៅអ៊ីរ៉ាក់ដើម្បីបញ្ឈប់ពួក ISIS កុំឱ្យហូរចូលទឹកដីស៊ីរី

ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនិយាយថា យន្តហោះចម្បាំងអាមេរិកបានទម្លាក់គ្រាប់បែក ៤០តោនទៅលើកោះមួយកន្លែងនៅតាមបណ្តោយទន្លេ Tigris ដែលនៅទីនោះ គឺ "ពោរពេញ" ទៅដោយសមាជិកនៃក្រុម ISIS។

វីដេអូមួយត្រូវបានចែកចាយនៅលើបណ្តាញសង្គម Twitter ដោយក្រុមចម្រុះខាងលើកាលពីថ្ងៃអង្គារ។ អ្នកនាំពាក្យប្រតិបត្តិការ OIR លោកវរសេនីយ៍ Myles B. Caggins បាននិយាយថា "នេះគឺជារូបរាងនៃការទម្លាក់គ្រាប់បែក ពេលដែលយន្តហោះ F15 និង F35 របស់ទ័ពអាកាសអាមេរិកទម្លាក់គ្រាប់ទម្ងន់ ៣៦.០០០គីឡូទៅលើកោះមួយពោរពេញទៅដោយពួក ISIS"។

វីដេអូនេះបង្ហាញពីកម្លាំងផ្ទុះដ៏ធំសម្បើមកំពុងបង្កើតផ្សែងខ្មៅជុកមានសណ្ឋានដូចជាផ្សិត កំពុងហុយចេញពីកោះ Qanus របស់ប្រទេសអ៊ីរ៉ាក់ ដែលជាគោលដៅនៃការបំផ្ទុះដ៏ខ្លាំងក្លាមួយនេះ៕

 

adverise with khmeread
tiger
Loading ad ...