ទីបំផុត Maddox ទម្លាយពីទំនាក់ទំនងរបស់គាត់ជាមួយ Brad Pitt នៅពេលគាត់ទៅរៀននៅកូរ៉េខាងត្បូង

តាមការទម្លាយឱ្យដឹង ទំនាក់ទំនងរបស់ Brad Pitt ជាមួយនឹងកូន Maddox មិនប្រសើរឡើងនោះទេ។ Maddox អាយុ ១៨ ឆ្នាំ កំពុងសិស្សាមុខវិជ្ជា ជីវគីមីសាស្ដ្រនៅសាកលវិទ្យាល័យ Yonsei ក្នុងប្រទេសកូរ៉េខាងត្បូង បានផ្ដល់កិច្ចសម្ភាសន៍ដ៏កម្រមួយ ដែលគាត់និយាយអំពីគ្រួសាររបស់គាត់ រួមទាំងលោក Brad Pitt ផងដែរ។

ក្នុងវីដេអូមួយរបស់ Touch Weekly អ្នកកាសែតបានសួរ Maddox ថាតើ Pitt បានគ្រោងមកលេងគាត់នៅសាកលវិទ្យាល័យដែរឬទេ Maddox និយាយថា "ខ្ញុំមិនដឹងពីរឿងហ្នឹងដែរ"។

Maddox ក៏បានឆ្លើយនូវសំណួរមួយទាក់ទងនឹងលទ្ធភាពដាក់ស្រេចគ្នាជាមួយ Pitt យ៉ាងដូច្នេះថា "ពិតណាស់ អ្វីដែលបានកើតឡើង គឺវាកើតរួចទៅហើយ"។

អ្នកទាំងពីរបានឈ្លោះគ្នាក្នុងឆ្នាំ ២០១៦ បន្ទាប់ពីឧបទ្ទវហេតុមួយកើតឡើងនៅលើយន្តហោះឯកជន ដែល Pitt ត្រូវបានចោទថាវាកូនប្រុស Maddox មួយដៃ។ ហើយបន្ទាប់ពីរឿងនោះមក Angelina Jolie បានដាក់ពាក្យលែងលះគាត់ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ យ៉ាងណាមិញ Pitt បានបដិសេធថាគាត់មិនបានប្រើហឹង្សាលើកូនប្រុសគាត់ទេ ប៉ុន្ដែគ្រាន់តែស្រែកដាក់គាត់ប៉ុណ្ណោះ៕

adverise with khmeread
tiger
Loading ad ...