បង្ហាញទេព្យកោសលដ៏អស្ចារ្យរបស់អ្នកជាមួយកំពូលថេប៊្លែត Galaxy Tab S6!!

ភ្នំពេញថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៩៖ នេះគឺជាសញ្ញាណមួយដ៏ល្អបំផុតសម្រាប់ហ្វេនៗ Galaxy ថេប៊្លែត សាមសុង ទាំងអស់! ចាប់តាំងពី Galaxy Tab S6 មកដល់កម្ពុជាភ្លាមបានធ្វើឱ្យអ្នកគាំទ្រទាំងអស់មានការភ្ញាក់ផ្អើលជាមួយនឹងរូបរាង, ពណ៌, បច្ចេកវិទ្យាថ្មីចុងក្រោយ និងលក្ខណៈពិសេសៗជាច្រើនទៀតដែលមានមុខងារអាចធ្វើការជំនួស Laptop បានយ៉ាងងាយដោយភ្ជាប់មកជាមួយប៊ិកវេទមន្ត S pen សម្រាប់ការសរសេរ, គូរគំនូរព្រៀង, និងការបញ្ជាសម្រាប់ការកម្សាន្តនានាផងដែរ!

គួរបញ្ជាក់ផងដែរថាកំពូលថេប៊្លែត Galaxy Tab S6 នេះត្រូវបានរចនាឡើងជាមួយនឹងកម្រាស់កាន់តែស្តើង ស្រាលងាយស្រួលយកតាមខ្លួន កាមេរ៉ាក្រោយ 2 គ្រាប់ ដំបូងគេបំផុត និងមានមុខងារច្រើនទៀត! និយាយទៅ សាមសុង ពិតជាខ្លាំង និងផ្តល់ជូនភាពអស្ចារ្យកាន់តែច្រើនដល់អ្នកប្រើប្រាស់ផលិតផលរបស់ខ្លួនទាំងអស់! លើកនេះអ្វីគ្រាប់យ៉ាងគឺមានលក្ខណៈកាន់តែប្រសើរ និងអស្ចារ្យជាងមុនច្រើនណាស់មិនចាញ់អធិរាជស្មាតហ្វូនប៊ិកប៉ុន្មាននោះទេ! ឡូយ…ទំនើបអស្ចារ្យមែន!!

លោកអ្នកប្រាកដជាអន្ទះសារចង់ដឹងពីលក្ខណៈសម្បត្តិលម្អិតរបស់ Galaxy Tab S6 នេះខ្លាំងហើយមើលទៅ! អ៊ីចឹងសូមមកមើលជាមួយខ្ញុំ និងសម្រេចចិត្តធ្វើជាម្ចាស់ដោយមោទនភាពទាំងអស់គ្នា!! កំពូលថេប៊្លែត Galaxy Tab S6 ដ៏គួរឱ្យស្ញប់ស្ញែនេះត្រូវបានរចនាឡើងជាមួយនឹង៖

- ទំហំអេក្រង់៖ 10.5 អ៊ីញ

- ប្រភេទអេក្រង់៖ Super AMOLED

- កាមេរ៉ាមក្រោយ៖ ចំនួន 2 គ្រាប់! កាមេរ៉ាគោលទំហំ 13 MP និង U-Wide ទំហំ 5 MP

- កាមេរ៉ាមុខ៖ 1 គ្រាប់ទំហំ 8MP

- រ៉េម (RAM)៖ ចាប់ពី 6 GB ដល់ 8 GB

- រ៉ូម (ROM)៖ ចាប់ពី 128 GB ដល់ 256 GB និងអាចបន្ថែមក្រៅរហូតដល់ 512 GB

- ទំហំថ្ម៖ 7,040 mAh (អាចមើលវីដេអូបានរហូតដល់ 15 ម៉ោង!!)

- បច្ចេកវិទ្យាដោះសោរ៖ ស្កេនខ្ចៅដៃលើអេក្រង់ដើម្បីដោះសោរ (Optical On-Screen) និងស្កេនមុខ

- រន្ធបំពងសំឡេង៖ មានរន្ធបំពងសំឡេងចំនួន 4 គ្រាប់ (លើ ក្រោម សងខាង ឆ្វេង ស្តាំ) !

- ប្រព័ន្ធប្រតិបត្តិការ៖ Android 9 Pie

- រន្ធស៊ីមកាត៖ ដាក់ស៊ីមកាតបាន 1

នៅមិនទាន់រៀបរាប់អស់នៅឡើយទេ! កំពូលថេប៊្លែត Galaxy Tab S6 នេះនៅមានចំណុចពិសេសអស្ចារ្យជាច្រើនទៀតដែលអតិថិជនទាំងអស់មិនទាន់បានដឹងអស់! ប្រសិនបើចង់ជ្រាបច្បាស់សូមមកសាកសួរ និងទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ដែលជិតបំផុតទូទាំងប្រទេសកម្ពុជា ឬក៏ទំនាក់ទំនងមកកាន់លេខ 1800 203 232 !!

adverise with khmeread
tiger
Loading ad ...