រកឃើញទឹកជាលើកដំបូងនៅលើភពមួយប្រហែលជាអាចរស់នៅបាន

ជាលើកដំបូងហើយតារាវិទូបានរកឃើញទឹកនៅក្នុងបរិយាកាសនៃភពមួយ ដែលធ្វើគោចរនៅក្នុងតំបន់អាចរស់នៅបាននៅក្នុងចម្ងាយមួយពីព្រះអាទិត្យរបស់វា។ នេះយោងតាម BBC សរសេរនៅថ្ងៃព្រហស្បតិ៍នេះ។

ការរកឃើញនេះបានធ្វើឱ្យពិភពលោកមួយ ដែលគេដាក់ឈ្មោះថា K2-18b ក្លាយជាភាពបក្ខភាពគួរឱ្យទុកចិត្តមួយ ក្នុងការស្វែងរកជីវិតក្រៅភព។ ក្នុងរយៈពេល ១០ ឆ្នាំ កែវយឹតអវកាសថ្មីមួយនឹងអាចកំណត់ដឹងថាតើបរិយាកាសរបស់ភព K2-18b មានឧស្ម័ន ដែលផលិតដោយសារពាង្គកាយមានជីវិតឬក៏អត់។

ព័ត៌មានលម្អិតត្រូវបានចេញផ្សាយលើទស្សនាវដ្តី Nature Astronomy។ អ្នកវិទ្យាសាស្ដ្រដឹកនាំការស្រាវជ្រាវនេះ គឺ លោកស្រីសាស្ត្រាចារ្យ Giovanna Tinetti មកពីសាកលវិទ្យាល័យ University College London បានពិព័រនាការរកឃើញនេះថា "ភ្ញាក់ផ្អើលបំផុត"។

លោកស្រីបាននិយាយថា "នេះជាលើកដំបូងហើយ ដែលយើងអាចរកឃើញទឹកនៅលើភពមួយនៅក្នុងតំបន់អាចរស់នៅបាននៅជុំវិញព្រះអាទិត្យមួយ កន្លែងដែលសីតុណ្ហភាពគឺសមល្មមនឹងវត្តមាននៃជីវិត"៕

adverise with khmeread
tiger
Loading ad ...