កីឡាករ David Luis បានជួយដោះស្រាយបញ្ហាក្នុងក្រុមជម្រើសដំបូងរបស់ Arsenal

        កីឡាករ Reiss Nelson បាន​ពន្យល់​ពី​របៀប​ដែល​កីឡាករ​ចំណូល​ថ្មី David Luiz បានជួយ​ដោះស្រាយ​ក្នុង​ក្រុម​ជម្រើស​ដំបូង​របស់​ Arsenal ។

        កីឡាករយុវជន Nelson បានចាប់ផ្តើម​ក្នុង​ពីរ​ប្រកួត​ដំបូង​របស់​ក្រុម Arsenal នៅ​ក្របខណ្ឌ EPL ជាមួយ​ក្រុម Newcastle និង Burnley ។

        កីឡាករវ័យ​ក្មេង​រូបនេះ​បាន​សារភាពថា ខ្សែការពារសញ្ជាតិប្រេស៊ីល Luis ដែល​ពោរពេញដោយ​បទពិសោធ​ដែលបាន​ផ្ទេរមកពីក្លឹប Chelsea ​កាលពីរដូវក្តៅ​នោះ គឺជា​មនុស្ស​សំខាន់ដែលជួយ​ឲ្យ​រូបគេ​មាន​ទំនុកចិត្ត​ក្នុង​ការ​ប្រកួត​។

        Nelson បាន​និយាយថា “​Luis គឺជា​សមាជិក​ថ្មី ហើយគាត់​តែងតែ​ជជែក​ជាមួយ​ខ្ញុំ និង​និយាយអំពី​ស្មារតី​របស់​ក្រុម​”៕

adverise with khmeread
tiger
Loading ad ...