ស្ត្រីចម្លែករស់នៅជាមួយសមត្ថភាពស្តាប់ឮសំឡេងឈាមហូរពេញរាងកាយគ្រប់ពេលវេលា ធ្វើឱ្យជីវិតជួបតែទុក្ខលំបាកឥតស្រាកស្រាន្ត

ស្ត្រីជាម្តាយម្នាក់និយាយថា នាងអាចស្តាប់ឮចរន្តឈាមកំពុងហូរដោយខ្លួនឯងតាមរយៈសរសៃឈាម និងកែវភ្នែករបស់នាងធ្វើចលនា ហើយនាង "មិនធ្លាប់ស្គាល់ពីភាពស្ងាប់ច្រងំម្តងណាឡើយ"។

នាង Gemma Cairns វ័យ ៣២ឆ្នាំ ភ័យខ្លាចថា វេជ្ជបណ្ឌិតគិតថានាង "ឆ្កួត" ពេលដែលនាងបានត្អូញត្អែរថានាងអាចឮសំឡេងចេញពីខាងក្នុងខ្លួននាងជានិច្ច។

នាងមិនដែលដឹងថា វាមិនមែនជារឿងធម្មតានោះទេ រហូតដល់នាងនិយាយប្រាប់រឿងនេះដល់ម្តាយរបស់នាងនៅពេលនាងនៅវ័យជំទង់ ហើយបានចំណាយពេល ១៤ ឆ្នាំដើម្បីព្យាយាមរករោគវិនិច្ឆ័យរហូតដល់នាងត្រូវបានគេប្រាប់ថានាងមានជំងឺកម្រមួយ។

នាង Gemma និយាយថា ឈាមហូរកាត់ពេញរាងកាយគឺ "ដូចជាសំឡេងហែលទឹក" ហើយការធ្វើចលនាគ្រាប់ភ្នែកក៏បញ្ចេញ "សំឡេងឮខ្លាំង" ដល់ត្រចៀកដែរ។ 

រហូតដល់ការធ្វើរោគវិនិច្ឆ័យដឹងការពិត វេជ្ជបណ្ឌិតជាច្រើនបានផ្តល់ថ្នាំសម្រាប់ព្យាបាលបញ្ហាត្រចៀកនិងច្រមុះ ប៉ុន្តែវាមិនមានប្រសិទ្ធភាពទេ ហើយទីបំផុតនាងបានសម្រេចចិត្តរស់នៅជាមួយស្ថានភាពបែបនេះ ដែលគ្មាននរណាម្នាក់អាចយល់បាន។ ចម្ងល់ទាំងនេះត្រូវបានរកឃើញ ពេលដែលនាង Gemma ផ្លាស់ទៅរស់នៅទីក្រុង Glasgow ហើយនាងត្រូវបានបញ្ជូនទៅអ្នកជំនាញម្នាក់ ដោយធ្វើរោគវិនិច្ឆ័យឃើញជំងឺត្រចៀកម្យ៉ាងហៅថា Bilateral Superior Semicircular Canal Dehiscence ក្នុងឆ្នាំ២០១៦។​

ស្ថានភាពនេះមានន័យថា ស្រ្តីជាម្តាយកូនមួយរូបនេះ គឺបាត់បង់ផ្នៃកមួយនៃឆ្អឹងនៅក្នុងរន្ធត្រចៀកទាំងសងខាងរបស់នាង ដែលប៉ះពាល់ដល់តុល្យភាពរបស់នាងក៏ដូចជាសមត្ថភាពស្តាប់ឮសំឡេងរបស់នាង។

ប៉ុន្តែបច្ចុប្បន្នជាមួយនឹងការធ្វើរោគវិនិច្ឆ័យចុងក្រោយ Gemma បានធ្វើការវះកាត់កាលពីខែកញ្ញាឆ្នាំមុននៅលើត្រចៀកខាងស្តាំរបស់នាង ហើយរង់ចាំការវះកាត់លើកទីពីរលើត្រចៀកខាងឆ្វេងរបស់នាងក្នុងខែតុលាខាងមុខដោយសង្ឃឹមថានៅទីបំផុតនាងនឹងមានស្ថានភាពដូចមនុស្សទូទៅដែរ៕

adverise with khmeread
tiger
Loading ad ...