អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់៦នាក់ទៅតុលាការ

ភ្នំពេញ​ ៖​ ក្រុមចោរឆក់៦នាក់ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ​ បញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់​ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីបង្ក្រាប បានជាបន្តបន្ទាប់នៅខណ្ឌដង្កោ និងខណ្ឌទួលគោក​។ 

មន្ត្រីអាវុធហត្ថនិយាយថា​ ជនសង្ស័យ១-ឈ្មោះ ជី លីហេង ហៅឆើត ភេទប្រុស អាយុ១៧ឆ្នាំ, ២- ឈ្មោះ សន ពិសិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ, ៣- ឈ្មោះ សូ ណងបុត្រា ភេទប្រុស អាយុ១៤ឆ្នាំ, ៤- ឈ្មោះ គុជ ពីរតនា ភេទប្រុស អាយុ១៩ឆ្នាំ និង៥-ឈ្មោះ ឳម ជ័យរ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ។ ជនសង្ស័យទាំង៥នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដង្កោ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្ម អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១រសៀល នៅផ្ទះរបស់ពួកគេ ចំណុចបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ចំណែកជនសង្ស័យទី៦-ឈ្មោះ ថន ចន្ធី ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌទួលគោក សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្ម អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង២រសៀល នៅចំណុចស្តង់បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មន្ត្រីដដែលបន្តថា​ ជនសង្ស័យទាំង ៦នាក់ ខាងលើ គឺជាបក្ខពួកក្រុមចោរឆក់តែមួយ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីស្រ្តីជនរងគ្រោះជាជនជាតិចិនបានសម្រេច នៅចំណុចផ្លូវលេខ១២៨ កែងផ្លូវលេខ២៤៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទីយប់កន្លងទៅត្រូវបានកម្លាំងអាវុធហត្ថស្រាវជ្រាវ ឃាត់ខ្លួនជាបន្តបន្ទាប់  នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩៕

adverise with khmeread
tiger
Loading ad ...