ឡានដឹកដីកិនអ្នកដើរឆ្លងថ្នល់ស្លាប់ភ្លាមៗនៅស្រុកព្រៃនប់

ព្រះសីហនុ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដីបុកប៉ះជាមួយអ្នកថ្មើរជើង វេលាម៉ោងជាង៣រសៀលថ្ងៃទី១២ កញ្ញា ឆ្នាំ២០១៩នេះ នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨០-១៨១ បណ្តាលឱ្យស្លាប់ម្នាក់។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ផូ ឌីណា ភេទប្រុស អាយុ៣៧ឆ្នាំ គ្មានមុខរបរច្បាស់លាស់ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវរថយន្តបុកកិនពីលើ ពេលរត់ឆ្លងផ្លូវចំពីមុខរថយន្ត បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។ ចំណែករថយន្ត ដឹកដី០១គ្រឿងនោះគ្មានពាក់ផ្លាកលេខ បើកបរទិសដៅ ភ្នំពេញ-ព្រះសីហនុ ក្រោយកើតហេតុអ្នកបើកបរទុករថយន្តចោលហើយចុះរត់គេចខ្លួន (នៅមិនទាន់ស្គាល់អត្តសញ្ញាណឡើយ)។ 

វត្ថុតាង រថយន្តយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកព្រៃនប់ ដោះស្រាយពេលក្រោយ។ ចំណែកសពប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី​៕


 

adverise with khmeread
tiger
Loading ad ...