ឃាត់មនុស្ស៥នាក់ពាក់ព័ន្ធគ្រឿងញៀននៅខេត្តព្រះសីហនុ

ព្រះសីហនុ​ ៖​ ជនសង្ស័យ៥នាក់ត្រូវបានកម្លាំងប៉ូលិសប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ឃាត់ខ្លួនជាបន្តបន្ទាប់លើ៣ករណី ពាក់ព័ន្ធគ្រឿងញៀន​ ហើយបានកសាងសំណុំរឿងប្ជូនទៅតុលាការផ្តន្ទាទោស​។ 

ករណីទី១-នៅយប់ទៀបភ្លឺថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៩ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យ៣ នាក់ (ស្រីម្នាក់) នៅភូមិ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុរួមមាន​ ១-ឈ្មោះ ហ៊ិម វិសាល ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតសង្កាត់លេខ៣ ក្រុងព្រះសីហនុ ( មានថ្នាំញៀន០៦ កញ្ចប់), ២.ឈ្មោះម៉ោញ ឡាត់ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក ទីកន្លែងកំណើត ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត និង៣.ឈ្មោះ លី ហ៊ួរ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ ទីកន្លែងកំណើតស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (មានថ្នាំញៀន២ កញ្ចប់) សរុបថ្នាំញៀនដកហូតបានជាវត្ថុតាងចំនួន០៨កញ្ចប់ (ធំ២កញ្ចប់)ទូរស័ព្ទ១ គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួនទៀត។

ករណីទី២-នៅយប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិ៣ សង្កាត់លេខ ៤ក្រុងព្រះសីហនុឃាត់ខ្លួនជនជនសង្ស័យម្នាក់ ឈ្មោះ.Qu ChenSen ភេទប្រុស អាយុ ៣៧ ឆ្នាំជនជាតិចិន  មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតប្រទេសចិន។ វត្ថុតាងដកហូតជារួមមាន ម្សៅថ្នាំញៀនចំនួន១ កញ្ចប់ធំ ទូរស័ព្ទ២ គ្រឿង។

ករណីទី៣-ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងជិត៥ព្រឹកនៅភូមិ៤ សង្កាត់លេខ ៤  ក្រុងព្រះសីហនុ ឃាត់ខ្លួនជនជនសង្ស័យម្នាក់ ឈ្មោះ កែវ នេត្រា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករតាមឡាន។ វត្ថុតាងដកហូតរួមមានម្សៅថ្នាំញៀនចំនួន០២កញ្ចប់ (ធំ១កញ្ចប់ តូច១កញ្ចប់, ទូរស័ព្ទ១ គ្រឿង)។ 

បច្ចុប្បន្នប៉ូលិសបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តព្រះសីហនុចាត់ការតាមនីតិវីធីនៃច្បាប់៕


 

adverise with khmeread
tiger
Loading ad ...