ស្ដ្រីម្នាក់រត់ទៅរកពេទ្យជួយសង្គ្រោះបន្ទាន់ ក្រោយមានអាការៈចម្លែកលើខ្លួន ពេលវេជ្ជបណ្ឌិតពិនិត្យឈាមដល់ក!

ស្ដ្រីអាយុ ២៥ ឆ្នាំម្នាក់រត់ទៅរកពេទ្យដើម្បីសង្គ្រោះបន្ទាន់ក្នុងទីក្រុង Providence នៃរដ្ឋ Rhode Island សហរដ្ឋអាមេរិក ដោយមានអាការៈខ្សោះអស់កម្លាំងល្ហិតល្ហៃ ដកដង្ហើមខ្លីៗ និងរោគសញ្ញាមិនធម្មតាមួយទៀត ដែលមិនអាចមើលឃើញរាល់ថ្ងៃទេ។

វាបង្ហាញថា ឈាមរបស់នាងប្រែទៅជាពណ៌ខៀវ។ វេជ្ជបណ្ឌិត Otis Warren និង Benjamin Blackwood បានសរសេរករណីនេះនៅលើទស្សនាវដ្តី New England Journal of Medicine កាលពីថ្ងៃព្រហស្បតិ៍។ ពួកគេបានសរសេរថា អ្នកជំងឺរបស់ពួកគេមើលទៅ "ពណ៌ស្វាយ"។ ពួកគេបានសន្មត់ ឈាមពណ៌ខៀវរបស់នាងទៅនឹងអាការៈស្ពឹក ដែលសរសៃប្រសាទគឺងាប់នៅលើស្បែក។

នាងត្រូវបានគេរាយការណ៍ថា បានប្រើថ្នាំបំបាត់ការឈឺចាប់ Benzocaine ក្នុងចំនួនច្រើននៅពេលយប់ មុនពេលដុសធ្មេញ ដែលជាមូលហេតុនាំឱ្យឈាមប្រែទៅជាពណ៌ស្វាយ។ ហើយការដែលឈាមក្លាយទៅពណ៌ស្វាយ ដោយសារតែថ្នាំនោះបានសម្លាប់សរសៃប្រសាទក្នុងរាងកាយ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16