បុរសម្នាក់ស្រវឹងស្រាបើករថយន្ត TACOMA បុកម៉ូតូវីណូបណ្ដាលឱ្យបុរសម្នាក់បាត់បង់ជីវិតនិងម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ​ ៖ បុរសវ័យ៦០ឆ្នាំម្នាក់ បានបាត់បង់ជីវិត និងបុរសម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីមានរថយន្តមួយគ្រឿងបើក ដោយបុរសម្នាក់ដែលគេស្គាល់ថា ជាអ្នកនិពន្ធនាយករងអ្នកកាសែតតេជោសន្តិភាព បើកក្នុងស្ថានភាពស្រវឹង បានបុកម៉ូតូមួយគ្រឿងជិះដោយបុរសពីរនាក់បុកពីក្រោយប៉ើងជាងដប់ម៉ែតខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀត ដែលចតមុខម៉ាតមួយកន្លែងកល់ម៉ូតូជាប់នៅក្រោមរថយន្ត។

គ្រោះថ្នាក់ខាងលើនេះ​ បានកើតឡើងកាលវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ៤៨៨ កែងផ្លូវលេខ១៤៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា​ សពជនរងគ្រោះឈ្មោះ ញឹក សម្មន្ថារ៉េត ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ អ្នករងរបួសធ្ងន់ឈ្មោះ សុខ ពន្លឺ ភេទប្រុស អាយុ៣០ឆ្នាំជាង ជនជាតិខ្មែរ មុខរបរធ្វើការនៅក្រុមហ៊ុនមួយកន្លែង។ 

ចំណែកជនបង្កជាម្ចាស់រថយន្តមានឈ្មោះ ចាន់ សាវ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់រថយន្ត និងជានិពន្ធនាយករងកាសែតតេជោសន្តិភាព មានទីលំនៅផ្ទះលេខ៣៦៧ ផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេឃើញបុរសម្នាក់បើករថយន្ត TACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AY-2720 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន។ ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូវីណូ ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ ​1FA-9490 ដែលធ្វើដំណើរស្របគ្នានៅខាងមុខជិះដោយបុរស ខាងលើចំក្រោយពេញទំហឹងផ្លោងទៅមុខម៉ាតជាងដប់ម៉ែត្រស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់បាក់ជើង ត្រូវបញ្ជូ​នទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ឯរថយន្តបង្កបានរេចង្កូតអូសម៉ូតូជាប់ទៅបះរថយន្ត 4RUNNER មួយគ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ 2D-8724 ដែលចតខាងមុខម៉ាត បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។ បន្ទាប់មកគេឃើញម្ចាស់រថយន្ត បានបើកទ្វាររត់គេចខ្លួនត្រូវបានប្រជាពរដ្ឋឃើញដេញចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងប៉ូលិសជំនាញមកវាស់វែងស្ទូចរថយន្តបង្ក និងម្ចាស់រថយន្តព្រមទាំងរថយន្តមូយគ្រឿងទៀតរបស់រងគ្រោះ និងម៉ូតូខាងលើយកទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅតំលក់ទុកនៅវត្តសន្សំកុសលធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab