អេឡិច ចាន់ត្រា ច្បាមបានតំណែងជាទូតសុឆន្ទៈធំៗផ្ទួនៗគ្នា

    ដោយ-បញ្ញាសាស្រ្ត
    ភ្នំពេញ-តារាចម្រៀង អេឡិច ចាន់ត្រា ត្រូវបានគេដឹងថា ជាតារាដែលកំពុងតែត្រូវប៉ាន់ ជាមួយនិងការថតស្ពតពានិជ្ជកម្មផ្សេងៗ ក៏ដូចជាក្លាយជាអ្នកតំណាងផលិតផលជាច្រើនក្នុងឆ្នាំ ២០១៩ នេះ។ អេឡិច បានបង្ហើបថា ខ្លួនទទួលការងារច្រើនមែនទែនចុងឆ្នាំនេះ ទាំងក្នុងស្រុក និងក្រៅស្រុក ព្រមជាទូតសុឆន្ទៈ របស់ផលិតផល ធំៗក្នុងស្រុក និងជាអ្នកតំណាងអោយមន្ទីរពេទ្យ ដ៏ធំនៅប្រទេសថៃផងដែរ។ 

    ធ្វើជាអ្នកតំណាងអោយមន្ទីរពេទ្យនៅប្រទេសថៃ ដែលគេដឹងថា តំលៃខ្លួនអេឡិច មិនតិចខ្ទង់ម៉ឺនៗដុល្លារនោះទេ ព្រោះតារាសាច់សពីធម្មជាតិរូបនេះ ក្លាយជាអ្នកតំណាងផលិតផល មិនតិចមុខឡើយ ពោលអស់ពីក្រុមហ៊ុនមួយ គឺចូលដល់ក្រុមហ៊ុនមួយទៀតតែម្តង។     

    នេះចាត់ទុកថា អេឡិច ចាន់ត្រា ក្លាយជាអ្នកតំណាងផ្ទួនៗ ព្រោះទើបតែចុះកុងត្រាជាមួយក្រុមហ៊ុន ស្រាបៀរសិង្ហារ ទៅលេងប្រទេសអង់គ្លេស មិនទាន់បាត់ហត់ផង ស្រាប់តែត្រឡប់ទៅប្រទេសថៃវិញ ចុះកុងត្រា ជាទូតសុឆន្ទៈអោយមន្ទីរពេទ្យ ផាយ៉ាតថៃ ដែលជាមន្ទីរពេទ្យ ធំមួយក្នុងក្រុងបាងកកផងដែរ។ សមិទ្ធផលទាំងនេះ អាចបញ្ជាក់បានថា អេឡិច ចាន់ត្រា ជាតារាជោគជ័យមួយរូប ទាំងការងារនិងសិល្បៈ។ 

    ការទទួលចុះកុងត្រា ជា ទូតសុឆន្ទៈ ទាំងពីរខាងលើ ត្រូវបានប្រភពស្និទ្ធបង្ហើបថា អេឡិច បានតំលៃខ្លួន រាប់ម៉ឺនៗ ដុល្លារ និយាយទៅ ដឹងត្រឹមថា តម្លៃខ្លួនរបស់តារាចម្រៀងរូបនេះ មិនតិចនោះឡើយ៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab