បង្ការកុំឱ្យទំពែកទាន់! អាហារ ៦ មុខនេះល្អបំផុតដើម្បីទប់ស្កាត់ការជ្រុះសក់

សក់របស់អ្នកត្រូវបានបង្កើតឡើងដោយកោសិកាដែលផ្ទុកនូវប្រូតេអ៊ីនដ៏ស្វិតមួយហៅថា Keratin។ ប៉ុន្តែតើត្រូវញ៉ាំអ្វីដើម្បីឱ្យសក់របស់អ្នកដុះបានលឿន និងទប់ស្កាត់កុំឱ្យជ្រុះ? ខាងក្រោមនេះជាបញ្ជីឈ្មោះអាហារល្អបំផុតសម្រាប់សក់របស់អ្នក។ អ្នកអាចញ៉ាំឬប្រើវាតាមការគួរដើម្បីឱ្យសក់មានឫសកាន់តែរឹងមាំនិងដុះបានលឿនជាងមុន!

១. ផ្លែបឺរ ៖ មានវីតាមីន E ជួយសម្រួលសរសៃឈាមនិងជួយដល់ពន្លកសក់។ ២. មើមឆៃថាវក្រហម ៖ សម្បូរកាល់ស្យូម ប៉ូតាស្យូម ប្រូតេអ៊ីន វីតាមីន B និងវីតាមីន C ជួយថែរក្សាសុខភាពសរសៃសក់។ ៣. ការ៉ុត ៖ អ្នកអាចផឹកទឹកការ៉ុតល្មមៗរាល់ថ្ងៃដើម្បីសក់ឆាប់ដុះ។ ការ៉ុតផ្ទុកវីតាមីន A និងប្រេងធម្មជាតិឈ្មោះ Sebum ដែលជួយឱ្យសក់ឆាប់ដុះ។ ៤. ស៊ុបឆ្អឹងមាន់ (មានសាច់ខ្លះៗ) ៖ ស៊ុបនេះសម្បូរជាតិកូឡាជែន ប្រូតេអ៊ីន និង អាមីណូអាស៊ីត ដែលល្អសម្រាប់ការលូតលាស់សក់។ ៥. ប្រេងដូង ៖ យកប្រេងដូងត្រដុសស្បែកក្បាលជួយបង្កើនការដុះសក់បាន ៤០ ភាគរយ នេះយោងតាមការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ព្រោះប្រូតេអ៊ីនក្នុងប្រេងដូងមានប្រសិទ្ធភាពអស្ចារ្យជួយការពារសក់។ ៦. ស្ពៃស្ពីណាច (Spinach) ៖ ស្ពៃនេះផ្ទុកទៅដោយវីតាមីន C វីតាមីន D និងជាតិដែក ដែលល្អសម្រាប់ការដុះសក់៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab