កម្លាំងអាវុធហត្ថរាជធានីបញ្ជូនជនសង្ស័យ៤នាក់និងថ្នាំញៀន៨៣កញ្ចប់ទៅតុលាការផ្តន្ទាទោស

ភ្នំពេញ ៖ ថ្នាំញៀន៨៣កញ្ចប់ស្មើ២០.១៨ក្រាម និងជនសង្ស័យ ០៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីសហការបង្ក្រាបជាមួយកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យ១-ឈ្មោះ ជា សុខ ភេទប្រុស អាយុ ២៩ឆ្នាំ,២-ឈ្មោះ កែវ រ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ,៣-ឈ្មោះ ឡូញ ចិន្តា ភេទប្រុស អាយុ ៤៨ឆ្នាំនិង៤-ឈ្មោះ គង់  សាយលីដា ភេទស្រី អាយុ ៣៧ឆ្នាំ។ពួកគេមានមុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។

មន្ត្រីដដែលបន្តថា ជនសង្ស័យទាំង ០៤នាក់នេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១និង១០នាទី  នៅចំណុច បន្ទប់ជួលគ្មានលេខ និងផ្ទះលេខ៦០  ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

adverise with khmeread
tiger
Loading ad ...