ឃើញប្រពន្ធឈរឆ្លុះកញ្ចក់និយាយតែម្នាក់ឯងថាចង់ក្លាយជាក្មេងស្រីអាយុ៨ឆ្នាំវិញ ដល់ថ្ងៃខួបកំណើតនាង ប្តីធ្វើរឿងមិននឹកស្មានចំពោះនាង ហើយចុងក្រោយដាច់ផ្ងាររបស់ប្រពន្ធ

សំណើច ៖ បុរសម្នាក់កំពុងអង្គុយនៅគែមគ្រែមើលប្រពន្ធគាត់ឆ្លុះកញ្ចក់។ ដោយហេតុថាថ្ងៃកំណើតរបស់នាងជិតមកដល់ គាត់បានសួរនាងថាតើចង់បានកាដូអ្វី។ នាងឆ្លើយថា "ខ្ញុំចង់ក្លាយជាក្មេងស្រីអាយុ ៨ ឆ្នាំ" ខណៈភ្នែកនៅតែសម្លឹងមើលកញ្ចក់។

នៅព្រឹកថ្ងៃខួបកំណើតរបស់នាង ប្ដីបានក្រោកពីព្រលឹម ធ្វើនំដ៏ធំមួយដល់នាង ហើយបន្ទាប់មកក៏នាំនាងទៅសួនកម្សាន្តបែបផ្សងព្រេង។ គាត់បាននាំនាងនៅជិះអ្វីៗគ្រប់យ៉ាងនៅក្នុងសួនកម្សាន្ត ហើយថែមទាំងនាំនាងទៅជិះ Roller Coaster ស្រែកឡើងចង់បែកបំពង់ក។

ប្រាំម៉ោងក្រោយមកពួកគេបានដើរចេញពីឧទ្យានកម្សាន្ត។ ហើយក្បាលរបស់នាងកំពុងវិលក្បុង ក្រពះរបស់នាងឮសំឡេងកូរ។ បន្ទាប់មកគាត់បាននាំនាងទៅហាង McDonald កន្លែងដែលគាត់បាននាំនាងទៅញ៉ាំអាហារដ៏ច្រើននៅទីនោះ។
បន្ទាប់មកក៏នាំគ្នាទៅមើលកុន ដោយកាន់ពោតលីង ញ៉ាំសូដា និងស្ករគ្រាប់ដែលនាងចូលចិត្តថែមទៀតផង ។

ទីបំផុតនាងក៏មកដល់ផ្ទះទាំងអស់កម្លាំងល្ហិតល្ហៃ រួចដេកប្រឹបទៅលើពូក។ ប្ដីបានលើកដាក់ប្រពន្ធដេកស្រួលបួលជាមួយស្នាមញញឹមដ៏ធំ ហើយបានសួរនាងដោយក្ដីស្រឡាញ់ថា "អូនសម្លាញ់ ម៉េចដែរ អារម្មណ៍ក្លាយជាក្មេងស្រីអាយុ ៨ ឆ្នាំវិញ?"។

ស្រាប់តែពេលនោះនាងបានបើកភ្នែកធំៗ ហើយតបទៅប្ដីថា "អូនចង់បានន័យថា ទំហំសម្លៀកបំពាក់ទេតើ យីតាប៉ិល្ងង់"។

ន័យអប់រំ ៖ មិនថាគាត់បានស្ដាប់នាងផ្ទាល់ត្រចៀកយ៉ាងណាទេ ប្តីនៅតែខុស។ ស្រីៗពិតជាពិបាកផ្គាប់ចិត្តមែន៕

adverise with khmeread
tiger
Loading ad ...