អាហារ ៧ មុខនេះមិននឹកស្មានថាផ្ទុកជាតិស្ករច្រើនដល់ម្លឹង តែយើងមិនដែលដឹង, អ្នកកើតជំងឺទឹកនោមផ្អែមគួរចៀសវាង

អ្នកប្រហែលមានអាហារសំណព្វចិត្តមួយក្នុងបញ្ជីអាហារនេះ។ ប៉ុន្តែមុនពេលអ្នករអ៊ូ ត្រូវចាំសុភាសិតមួយពោលថា "ញ៉ាំអ្វីក៏បានដែរ​តែក្នុងបរិមាណល្មម"។ 

សមាគមបេះដូងអាមេរិកបានណែនាំឱ្យញ៉ាំជាតិស្ករត្រឹម ៣៦ ក្រាមរាល់ថ្ងៃសម្រាប់បុរស ខណៈ២៤ក្រាមសម្រាប់ស្ត្រី។ នេះគឺជាការណែនាំដ៏សមហេតុផល ដោយហេតុថា អាហារសម្បូរជាតិស្ករអាចបង្កឱ្យមានបញ្ហាក្នុងការរំលាយអាហារ បង្កឱ្យឡើងទម្ងន់ និង មិនល្អនោះឡើយសម្រាប់សុខភាពបេះដូង។ 

អាហារ ៧ មុខខាងក្រោមនេះសម្បូរជាតិស្ករ ប៉ុន្តែលោកអ្នកមិនដែលដឹង ៖ 

១. នំប៉័ង ៖ នំប៉័ងផ្ទុកទៅដោយជាតិស្ករ ម្សៅ និង មេ។ ម្សៅនិយាយឱ្យសាមញ្ញគឺជាកាបូនអ៊ីដ្រាត ដែលបំបែកទៅជាគ្លុយកូសនៅក្នុងរាងកាយ។ ចឹងទទួលទាននំប៉័ងច្រើននឹងបង្កឱ្យឡើងកម្រិតជាតិអាំងស៊ុយលីន និង ជាតិស្ករក្នុងឈាម។
២. ទឹកម្ទេសសម្រាប់សាច់អាំង ៖ មានឈ្មោះជាទឹកម្ទេសមែន ប៉ុន្តែគេបានលាយស្ករបង្កើនរសជាតិដល់វាដែរ។ ក្នុង២ស្លាបព្រាបាយនៃទឹកម្ទេសផ្ទុកជាតិស្ករ ១៤ ក្រាម។ 
៣. ទឹកប៉េងប៉ោះ ៖ ដូចទឹកម្ទេសដែរ វាក៏ផ្ទុកជាតិស្ករច្រើនដូចគ្នា។ ទឹកប៉េងប៉ោះ១ស្លាបព្រាបាយ ផ្ទុកស្ករស ១ ស្លាបព្រាកាហ្វេ។ 
៤. ភេសជ្ជៈប៉ូវកម្លាំង ៖ ភេសជ្ជៈប៉ូវកម្លាំងជាទូទៅ ដែលគេអួតថាគ្មានជាតិស្ករសោះ តាមពិតផ្ទុកជាតិស្ករ ១៤ ក្រាមក្នុងមួយកំប៉ុង។ 
៥. ពោតសំឡីឆុងទឹកក្តៅ ៖ ពោតសំឡីមួយថង់ផ្ទុកស្ករស ១៤ ក្រាម។ 
៦. ទឹកដោះគោជូរ ៖ ជាទូទៅទឹកដោះគោជូរចំណុះ ២៤៥ ក្រាមផ្ទុកស្ករស ៤៧ ក្រាម។ 
៧. ទឹកល្ងរសម្រាប់ជ្រលក់ជាមួយបន្លែឬត្រីសាម៉ុង ៖ ទឹកល្ងរ ២ស្លាបព្រាកាហ្វេផ្ទុកស្ករ២ក្រាម៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab