ទើបតែឈ្នះពានរង្វាន់ណូបែលវិទ្យាសាស្ត្រក្នុងសប្តាហ៍នេះ សាស្ត្រាចារ្យតារាវិទូ Didier Queloz និយាយថា ៣០ឆ្នាំទៀតមនុស្សលោកនឹងរកឃើញជីវិតក្រៅភព

ជ័យលាភីពានរង្វាន់ណូបែលវិទ្យាសាស្ត្ររហស្សនាម "អ្នកប្រមាញ់ភព" ដែលបានរកឃើញភពដំបូងគេបំផុតនៅខាងក្រៅប្រព័ន្ធសុរិយគតិរបស់យើង បានទស្សន៍ទាយថា មនុស្សនឹងរកឃើញជីវិតក្រៅភពក្នុងរយៈពេល៣០ឆ្នាំខាងមុខ។

សាស្រ្តាចារ្យតារាវិទូលោក Didier Queloz វ័យ ៥២ឆ្នាំ មកពីស្វីសនិយាយថា គាត់ជឿថា យើងនឹងមិននៅឯកោនោះទេនៅក្នុងចក្រវាលនេះ។

សាស្រ្តាចារ្យសាកលវិទ្យាល័យ Cambridge រូបនេះ បានឈ្នះពានរង្វាន់ណូបែលកាលពីថ្ងៃអង្គារកន្លងទៅសម្រាប់ស្នាដៃរបស់គាត់ក្នុងនាមជា "អ្នកប្រមាញ់ភព" ដោយបានរកឃើញភពរាប់រយរាប់ពាន់លាននៅជុំវិញព្រះអាទិត្យរបស់យើង។

ដោយបញ្ជាក់បន្ទាប់ពីឈ្នះពានរង្វាន់ដ៏មានកិត្តិយសនេះនៅឯមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយវិទ្យាសាស្ត្រក្នុងទីក្រុងឡុងដ៍ គាត់បាននិយាយថា "ខ្ញុំមិនជឿទេថាយើងគឺជាភពមានមនុស្សរស់តែឯងនៅក្នុងចក្រវាលនេះ។ មានផ្លូវឆ្ពោះទៅរកភពជាច្រើន ផ្លូវឆ្ពោះទៅផ្កាយជាច្រើនផងដែរ ហើយគីមីវិទ្យាគឺជារឿងសកល។ គីមីវិទ្យាដែលនាំឱ្យកកើតជីវិត ច្បាស់ជាកើតឡើងនៅកន្លែងផ្សេងទៀត។ ដូច្នេះខ្ញុំគឺជឿយ៉ាងមុតមាំថាជីវិតច្បាស់ជាមាននៅកន្លែងផ្សេងទៀត។ ជីវិតមិនប្រាកដភពផ្សេងមិនប្រាកដថាសុទ្ធតែជាមនុស្សបៃតងរត់មករកអ្នកនោះទេ ជីវិតបានចាប់ផ្តើមមុនសត្វកកើតនៅលើផ្ទៃផែនដីទៅទៀត"៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab