កុំច្រឡំឡានដឹកទំនិញ តាមពិតជាឡាន Apartment ដ៏ប្រណីតតម្លៃ២លានដុល្លារ អាចបើកបរគ្រប់ស្ថានភាពផ្លូវ

មើលពីខាងក្រៅ ឡានធំសម្បើមនេះមើលទៅវាប្រហែលជាដឹកទំនិញធុនធ្ងន់ប៉ុន្តែតាមពិតវាលាក់ផ្ទះគ្រួសារដ៏ប្រណីតមួយនៅខាងក្នុង ដែលផលិតឡើងសម្រាប់ដំណើរផ្សងព្រេង។

គ្រួសារមួយដែលមានគ្នា ៨ នាក់បានឱ្យគេផលិតឡានតម្លៃ ២ លានដុល្លារនេះឡើងដើម្បីធ្វើដំណើរជុំវិញប្រទេសអូស្ត្រាលីនៅគ្រប់ស្ថានភាពផ្លូវ ហើយវាមានរបស់ប្រណីតៗខ្លាំងណាស់សូម្បីតែផ្ទះទូទៅក៏មិនមាននោះដែរ។

គ្រួសារដែលមានមនុស្សធំ ២ នាក់និងកុមារ ៦ នាក់នេះបានទៅរកក្រុមហ៊ុន SLRV Expedition Vehicles ហើយស្នើឱ្យគេបង្កើត "Apartment  លើឡាននេះ" ដោយបំពាក់ជាមួយបច្ចេកវិជ្ជាចុងក្រោយបំផុតដើម្បីរស់នៅក្នុងលក្ខណៈប្រណីតភាព។

នេះគឺជារថយន្តទំនើបបំផុតនិងធំបំផុតដែលលោក Warwick Boswerger និង ក្រុមការងាររបស់គាត់ពុំធ្លាប់សាងសង់ពីមុនមក ប៉ុន្តែពួកគេរីករាយនឹងទទួលយកសំណើពីគ្រួសារនេះ រួចសង់បានជោគជ័យតាមសំណូមពរ៕ 

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab