រកឃើញមូលហេតុពីក្រោយការស្លាប់របស់តារាចម្រៀងស្រីកូរ៉េនាង Sulli អតីតសមាជិកក្រុម f(x)

តារាចម្រៀង K-pop នាង Sulli ត្រូវបានគេរកឃើញស្លាប់ចងកនៅផ្ទះរបស់នាង គឺមួយខែគត់ បន្ទាប់ពីនាងបានបង្កឱ្យមានភាពចម្រូងចម្រាសនៅក្នុងប្រទេសអភិរក្សនិយមកូរ៉េខាងត្បូង ដោយបង្ហាញក្បាលសុដន់ដោយចៃដន្យនៅលើ Instagram ។

តារាចម្រៀងវ័យ ២៥ ឆ្នាំរូបនេះ ដើមឡើយបានទទួលរងការជេរប្រមាថលើអនឡាញដោយសារតែរឿងអាស្រូវពាក់ឃើញក្បាលសុដន់លើគោកលើបណ្ដាញសង្គម។

តាមសេចក្តីរាយការណ៍ តារាចម្រៀងរូបនេះបានផ្អាកអាជីពរបស់នាង ដោយសារតែការជេរប្រមាថដែលនាងទទួលបាន។ នាងត្រូវបានអ្នកគ្រប់គ្រងរបស់នាងឃើញស្លាប់ក្នុងផ្ទះក្នុងនៅសង្កាត់ Seongnam នៃទីក្រុងសេអ៊ូលនៅរង្វង់ម៉ោង ៣ រសៀលថ្ងៃចន្ទទី១៤តុលា។

បច្ចុប្បន្នប៉ូលិសកំពុងធ្វើការស៊ើបអង្កេត និងសន្មត់ថា នេះអាចនឹងជាការធ្វើអត្តឃាត។ ហើយវីដេអូមួយកំពុងបែកធ្លាយពេញអនឡាញ មុនពេលនាង Sulli ស្លាប់ បាននិយាយថា "ខ្ញុំមិនមែនជាមនុស្សអាក្រក់ទេ។ ខ្ញុំសូមទោស។ ហេតុអ្វីបានជាអ្នកទាំងអស់គ្នានិយាយអាក្រក់ពីខ្ញុំ? តើខ្ញុំបានធ្វើអ្វីខ្លះ ដែលសមនឹងទទួលបានបែបនេះ?"៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab