តារាចម្រៀងអាមេរិកធ្វើឱ្យប្រជាជនវៀតណាមខឹង រឿងយកឈុតប្រពៃណីរបស់ខ្លួនទៅស្លៀកពាក់ដោយគ្មានខោទ្រនាប់

នាង Kacey Musgraves ជ័យលាភីពានរង្វាន់ Grammy ៦ សម័យ បានរងការរិះគន់ក្នុងប្រទសវៀតណាម បន្ទាប់ពីវីដេអូនៃការសម្ដែងលើឆាកក្នុងប្រទេសអាមេរិកកាលពីចុងសប្ដាហ៍ បង្ហាញតារាចម្រៀងស្រីរូបនេះស្លៀកពាក់ឈុតប្រពៃណីវៀតណាម Ao Dai ដោយអត់មានស្លៀកខោទ្រនាប់។

ការសម្ដែងដ៏ចម្រោងចម្រាសមួយនេះបានធ្វើឡើងក្នុងទីក្រុង Dallas រដ្ឋ Texas។ នាង Musgraves បានសម្ដែងនៅចំពោះមុខមនុស្សរាប់ពាន់នាក់ដោយស្លៀកឈុត Ao Dai ពណ៌លឿង ប៉ុន្ដែលេចល្វែងក្រោម។

លើសពីនោះនាងក៏បានផុសជារូបភាពបង្អួតលើបណ្ដាញសង្គមរបស់នាង ដែលប្រជាជនវៀតណាមរិះឡើងចាស់ដៃ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab