អត់ទុកមុខឱ្យម្ចាស់កាដូអីបន្តិច! ស្ទាំងជុះអាចម៍នៅពីមុខស្តេចអារ៉ាប៊ីសាអូឌីត ខណៈពូទីនថ្វាយវាជាកាដូដល់ទ្រង់

សត្វស្ទាំងមួយក្បាល បានជុះអាចម៍ពីមុខស្ដេចអារ៉ាប៊ីសាអូឌីត ខណៈដែលវាត្រូវបានលោកពូទីនថ្វាយជាកាដូដល់ទ្រង់កាលពីថ្ងៃចន្ទ។ 

វីដេអូត្រូវបានថតនៅរាជវាំងក្នុងរដ្ឋធានី Riyadh ដោយលោកពូទីនកំពុងអង្អែលស្ទាំង ពេលកំពុងជជែកជាមួយនឹងស្ដេចសាល់ម៉ាន់ មុនពេលវាទម្លាក់អាចម៍ទៅលើព្រំ។

នេះគឺជាលើកដំបូងរបស់លោកពូទីនដែលធ្វើទស្សនកិច្ចទៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងរយៈពេលច្រើនជាងមួយទសវត្សរ៍ ហើយគាត់បានថ្វាយកាដូជាសត្វស្ទាំងឈ្មោះ Alpha និងទទួលបានវិញនូវគំនូរមួយផ្ទាំងពីស្ដេចសាល់ម៉ាន់។

ក្នុងដំណើរទស្សនកិច្ចរបស់លោកពូទីននេះផងដែរ ក៏បានជួបជាមួយព្រះអង្គម្ចាស់ម៉ូហាម៉េដ ប៊ីនសាល់ម៉ាន់ ដែលប្រធានាធិបតីរុស្ស៊ីនិយាយថា ព្រះអង្គមានទំនាក់ទំនងមិត្តភាពល្អនឹងគ្នា៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab