ទាហានអាមេរិកជាន់មីនដាច់លិង្គនៅអាហ្វហ្គានីស្ថាន ទីបំផុតទទួលការវះកាត់តលិង្គថ្មីបានជោគជ័យ និង ប្រើប្រាស់បានដូចគេដូចឯង

ទាហានជើងចាស់ម្នាក់ដែលបានទទួលការវះកាត់ប្រដាប់ភេទ ៤ លើកដ៏ស្មុគស្មាញបំផុត បន្ទាប់ពីការផ្ទុះគ្រាប់បែកនៅអាហ្វហ្គានីស្ថានបានបំផ្ទុះដងខ្លួនរបស់គាត់ភាគច្រើនបានលាតត្រដាងថា វាគឺជា "ការសម្រេចចិត្តដ៏ល្អបំផុត ដែលគាត់ធ្លាប់ធ្វើ" ។

កងទ័ពជើងទឹកអាមេរិករូបនេះ ដែលគេស្គាល់ថា Ray ជាទាហានរងរបួសធ្ងន់ធ្ងរ អំឡុងពេលការវាយឆ្មក់ដោយពួកតាលីបង់ នៅពេលគាត់ជាន់លើគ្រាប់មីនកប់លើផ្លូវក្នុងឆ្នាំ ២០១០។

Ray បានបាត់បង់ជើងទាំងពីរបស់គាត់ រួមទាំងប្រដាប់ភេទ និងផ្នែកខ្លះនៃស្បែកពោះ និង បង្ខំរៀនដើរម្ដងទៀតនៅលើជើងសិប្បនិម្មិត បន្ទាប់ពីឧបទ្ទវហេតុដ៏រន្ធត់នោះ។

ដោយនិយាយជាលើកដំបូងចាប់តាំងពីការវះកាត់ឆ្នាំ ២០១៨ ទាហានរូបនេះលាតត្រដាងកាលពីថ្ងៃចន្ទថា ជីវិតរបស់គាត់ផ្លាស់ប្ដូរដោយសាររបួស ដែលគាត់បានលាក់ការណ៍សម្ងាត់ពីមនុស្សជាទីស្រឡាញ់គាត់ ហើយធ្លាប់ធ្វើឱ្យគាត់គិតចង់សម្លាប់ខ្លួនទៀតផង។

ហើយក្រុមវេជ្ជបណ្ឌិតរបស់សាកលវិទ្យាល័យ Johns Hopkins University ក្នុងទីក្រុង Baltimore បានតលិង្គថ្មី ដែលទទួលបានពីបរិច្ចាកសាកសពមកខ្លួនប្រាណរបស់ Ray ធ្វើឱ្យគាត់ក្លាយអ្នកជំងឺទី ៤ លើពិភពលោកដែលទទួលបានការវះកាត់តលិង្គថ្មី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab