HAVAL ជាប់ចំណាត់ថ្នាក់ជាម៉ាករថយន្តលេខ ១ ក្រោមការវាយតម្លៃរបស់ក្រុមហ៊ុនអន្តរជាតិBrand Finance Global

ក្រុមហ៊ុន Brand Finance ដែលជាក្រុមហ៊ុនអន្តរជាតិផ្តល់សេវាពិគ្រោះយោបល់ និងវាយតម្លៃតម្លៃ បានចេញផ្សាយរបាយការណ៍ Brand Finance Global 500។ម៉ាករថយន្ត HAVAL បានជាប់ក្នុងបញ្ជីម៉ាកយីហោទាំង៥០០ដែលមានតម្លៃបំផុតលើពិភពលោក និងត្រូវបានចាត់ថ្នាក់នាំមុខគេលើម៉ាករថយន្តផ្សេងទៀតរបស់ប្រទេសចិន។

ក្រុមហ៊ុន Brand Finance ជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សា និងវាយតម្លៃឯករាជ្យនិងល្បីឈ្មោះនៅក្នុងចក្រភពអង់គ្លេស ហើយមានជំនាញនិងឯករាជ្យភាពរបស់ក្រុមហ៊ុនត្រូវបានទទួលស្គាល់ដោយបណ្តាក្រុមហ៊ុនសាធារណៈរបស់ពិភពលោក។

 HAVAL ជាប់ជាម៉ាករថយន្តប្រភេទSUV រយៈពេល៨ឆ្នាំជាប់គ្នា

ក្នុងឆ្នាំ២០១៧HAVAL ដែលជាម៉ាកយីហោនាំមុខលើរថយន្តប្រភេទSUV បានលក់អស់ជាង៨៥០,០០០គ្រឿង ដែលកាន់កាប់តំណែងឈានមុខគេនៅលើទីផ្សាររថយន្តប្រភេទSUV រយៈពេល៨ឆ្នាំជាប់គ្នា។សមិទ្ធផលនេះសម្រេចបានដោយសារតែការខិតខំប្រឹងប្រែងគ្មានទីបញ្ចប់របស់ម៉ាកHAVAL ក្នុងការផ្លាស់ប្តូរ និងកែលម្អរចនាសម្ព័ន្ធផលិតផល។HAVAL H6ជា“រថយន្តប្រភេទSUV ថ្នាក់ជាតិរបស់ប្រទេសចិន”ដែលលក់បានជាង៥០០,០០០គ្រឿងហើយម៉ូដែលនេះបានជាប់ចំណាត់ថ្នាក់ជើងឯកអស់រយៈពេល៥៧ខែជាប់ៗគ្នាហើយវាក្លាយជាម៉ាកដែលលក់ដាច់ជាងគេ។ម៉ាស៊ីន 11.5GDIT ដែលបំពាក់សម្រាប់យីហោHAVAL H6 ថ្មីនេះត្រូវបានគេផ្តល់តម្លៃថាជា “បេះដូងចិន” នៃពានរង្វាន់ផ្នែកម៉ាស៊ីនដ៏ល្អបំផុតប្រចាំឆ្នាំ២០១៧និងប្រអប់លេខប្រភេទ7DCT បានឈ្នះពានផ្នែកប្រអប់លេខដ៏ល្អបំផុតលើពិភពលោក។

រូបរាង H6 ថ្មីលេចធ្លោលើទីផ្សារ ហើយមានគោលបំណងផ្តល់ជូនអ្នកបើកបរនិងអ្នករួមដំណើរនូវបទពិសោធន៍នៃការបើកបរប្រកបដោយសុវត្ថិភាពនិងប្រកបដោយផាសុកភាពជាមួយនឹងបច្ចេកវិទ្យា និងការកម្សាន្តរីករាយជាមួយនឹងភាពទាក់ទាញរបស់HAVAL ដែលមានសមត្ថភាពអស្ចារ្យ។

ចាប់តាំងពីការបង្ហាញខ្លួននៅលើទីផ្សារ  HAVAL H2 លក់បានជាង១០,០០០គ្រឿងសម្រាប់រយៈពេល៣៩ខែជាប់ៗគ្នាហើយដូច្នេះវាក្លាយជាម៉ូដែលតារានៅលើទីផ្សាររថយន្តប្រភេទSUV ខ្នាតតូច។រូបរាងទាន់សម័យ និងផ្ទៃខាងក្នុងដ៏ល្អឥតខ្ចោះធ្វើឱ្យវាទទួលបានការពេញនិយមយ៉ាងខ្លាំងពីអតិថិជនក្នុងស្រុកនិងក្រៅស្រុក។

 HAVAL គឺជារថយន្តម៉ាកឈានមុខលើលើប្រភេទSUV  ដែលតែងតែផ្តោតលើ“សុវត្ថិភាព”ជាចម្បង។ចាប់ពីចំណាត់ថ្នាក់ “យីហោរថយន្តSUV ដែលមានឥទ្ធិពលបំផុតលើពិភពលោក”រហូតដល់ចំណាត់ថ្នាក់“ការពេញនិយមខ្លាំងបំផុតរបស់អតិថិជន”និងពីការបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នៅអាមេរិកខាងជើងនិងអឺរ៉ុបរហូតដល់ការចែកចាយផលិតផលម៉ាកនេះទៅកាន់បណ្តាប្រទេសជាង៤០ប្រទេស ​ ម៉ាកHAVAL បានអភិវឌ្ឍខ្លួនក្លាយជាម៉ាករថយន្តSUV ដែលមានតម្លៃបំផុតនៅលើពិភពលោក។

ម៉ាក HAVAL ទទួលបានវិញ្ញាបនប័ត្រសុវត្ថិភាពលំដាប់ផ្កាយប្រាំរបស់ស្ថាប័ន C-NCAP ផ្តល់ជូនអតិថិជននូវ“ប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត”និងឈានមុខគេក្នុងការធ្វើតេស្តិ៍ ដោយមិនត្រឹមតែបង្ហាញពីភាពរឹងមាំរបស់ HAVAL ក្នុងនាមជាយីហោឈានមុខលើរថយន្តSUV ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សជាម៉ាកយីហោរថយន្តល្បីល្បាញផ្នែកសុវត្ថិភាព។

ម៉ាក HAVAL មានបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយបំផុតដូចជា ប្រព័ន្ធមុខងារផ្តល់ដំណឹងពេលវ៉ាជែង (blind spot monitoring system) មុខងារផ្តល់ដំណឹងអំពីការចេញពីគន្លងផ្លូវ (lane departure warning) ប្រព័ន្ធជំនួយចត (park assist system) តួរថយន្តរឹងមាំ និងប្រព័ន្ធការពារ3DP និង ប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃ (smarter security system) ក្នុងគោលបំណងផ្តល់ជូនអ្នកបើកបរនិងអ្នករួមដំណើររបស់យើងនូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពគ្រប់ស្ថានភាពផ្លូវ។

ចំពោះព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញផ្ទាល់ទីតាំងSHOWROOMរបស់ក្រុមហ៊ុនWORLDWIDE MOTORS COMPANY  LTD  (WMC)ដែលមានអាសយដ្ឋាននៅអគារលេខ79មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ឬធ្វើការទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖078 999006សម្រាប់កុម្ម៉ង់ទិញម៉ាករថយន្តនេះ។

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab