ជាងកាត់សក់ម្នាក់កំពុងកាត់សក់ឱ្យអ្នកជំនួញម្នាក់ ស្រាប់តែក្មេងភ្លើបំផុតលើលោកចូលមកហាងរបស់គាត់, អ្នកជំនួញឃើញរួច បះសក់របស់ក្មេងនោះ

សំណើច ៖ ជាងកាត់សក់ម្នាក់កំពុងកាត់សក់ឱ្យអ្នកជំនួញម្នាក់ ស្រាប់តែក្មេងម្នាក់ដើរចូលក្នុងហាងកាត់សក់របស់គាត់។ ជាងកាត់សក់ប្រាប់អតិថិជនថ្មីរបស់គាត់ថា "ឃើញក្មេងម្នាក់នោះទេ វាជាក្មេងឆ្កួតបំផុតដែលខ្ញុំធ្លាប់ជួប។ ចាំមើល៎ខ្ញុំនឹងបញ្ជាក់ឱ្យលោកបានឃើញការពិត"។ 

ជាងកាត់សក់ស្រែកហៅក្មេងនោះមកជួបគាត់ ដូច្នេះអតិថិជននឹងបានឃើញនឹងភ្នែកផ្ទាល់។ ជាងកាត់សក់បានដកកាក់ ២ អឺរ៉ូ និង ក្រដាសប្រាក់ ៥ អឺរ៉ូ ហើយសួរក្មេងនោះថា យកមួយណា? ក្មេងនោះជ្រើសយកកាក់២អឺរ៉ូ រួចចេញត្រុយ។ 

ជាងកាត់សក់ ៖ ឃើញទេ ខ្ញុំថាក្មេងហ្នុងឆ្កួតបំផុត គឺឆ្កួតមែន។ វាមកលើកណាក៏យកតែ ២ អឺរ៉ូដែរ ភ្លើមែនទែន។ 

អ្នកជំនួញនោះកាត់សក់រួចដើរចេញ ក៏ឃើញក្មេងនោះកំពុងស៊ីការ៉ែម ហើយក៏ដើរចូលទៅសួរវាថា "តើអាក្អូនឯងស្គាល់ភាពខុសគ្នារវាងកាក់២អឺរ៉ូ និង ក្រដាសប្រាក់ ៥ អឺរ៉ូទេ? តើមួយណាថ្លៃជាង?"។ ក្មេងនោះតបវិញថា "រឿងអីខ្ញុំមិនដឹងពូអើយពូ តែបើខ្ញុំជ្រើសយកលុយ ៥ អឺរ៉ូ ហ្គេមហ្នឹងគឺចប់បរិបូណ៍"៕

adverise with khmeread