អតីតទាហានជើងទឹកអង់គ្លេសបង្កើតអាគុយសម្រាប់រថយន្តអគ្គិសនីបើកបានឆ្ងាយអស្ចារ្យ ខ្លាំងត្រង់អាចបំពាក់លើឡានដឹកទំនិញធុនធ្ងន់និងយន្តហោះទៀត ឥឡូវចុះកុងត្រារាប់លានដុល្លារជាមួយក្រុមហ៊ុនមួយ

សាកស្រមៃអំពីការពេញចិត្តក្នុងការបើកបររថយន្តអគ្គិសនីការពារបរិស្ថានបានចម្ងាយ ១៥០០ ម៉ាយល៍ (ជាង២.៤០០គីឡូម៉ែត្រ) ដោយមិនចាំបាច់ឈប់ដើម្បីសាកភ្លើង ពេលនោះតើអស្ចារ្យយ៉ាងណា? នេះគឺជាចម្ងាយបើកបរបានឆ្ងាយជាងដល់ទៅ ៤ ដងធៀបទៅនឹងរថយន្តអគ្គិសនីប្រណីតនិងថ្លៃបំផុតនាពេលបច្ចុប្បន្ន។ 

នៅក្រោមគម្របមុខរថយន្តគឺជាអាគុយប្រភេទថ្មីសន្លាង ដែលខុសពីអាគុយប្រើក្នុងឡានអគ្គិសនីទូទៅ ក៏អាចផ្តល់ថាមពលដល់ឡានក្រុង ឡានដឹកទំនិញធុនធំ និង សូម្បីយន្តហោះផងដែរ។ លើសពីនេះទៅទៀតវាមានលក្ខណៈសាមញ្ញជាងនិងថោកជាងក្នុងការផលិតធៀបនឹងអាគុយដែលកំពុងប្រើប្រាស់នៅក្នុងរថយន្តអគ្គិសនីរាប់លានគ្រឿងនៅជុំវិញពិភពលោក ហើយខុសពីអាគុយបច្ចុប្បន្ន អាគុយថ្មីសន្លាងនេះអាចកែច្នៃឡើងវិញបានយ៉ាងងាយស្រួល។

នេះអាចស្តាប់ទៅដូចជារឿងប្រឌិតបែបវិទ្យាសាស្ត្រ។ ប៉ុន្តែវាមិនមែនប្រឌិតទេ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន អ្នកបង្កើតអាគុយដែលជាវិស្វករអង់គ្លេសនិងជាអតីតមន្រ្តីកងទ័ពជើងទឹកលោក Trevor Jackson បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃរាប់លានដុល្លារដើម្បីចាប់ផ្តើមផលិតអាគុយនេះទ្រង់ទ្រាយធំនៅចក្រភពអង់គ្លេស។

ក្រុមហ៊ុនវិស្វកម្ម Austin Electric នៅខេត្ត Essex ដែលឥឡូវមានសិទ្ធិប្រើប្រាស់ឡូហ្គោក្រុមហ៊ុន Austin Motor Company នឹងចាប់ផ្តើមផលិតអាគុយនេះសម្រាប់ដាក់ក្នុងរថយន្តរាប់ម៉ឺនគ្រឿងនៅឆ្នាំក្រោយ។ យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Austin លោក Danny Corcoran បានឱ្យដឹងថា បច្ចេកវិជ្ជាថ្មីនេះ គឺ "ជាអ្នកផ្លាស់ប្តូរស្ថានការណ៍។ វាអាចជួយញ៉ាំងឱ្យផ្ទុះឡើងនូវបដិវត្តន៍ឧស្សាហកម្មជំនាន់ក្រោយ។ គុណសម្បត្តិរបស់វាលុបលើអាគុយរថយន្តសព្វថ្ងៃគឺធំសម្បើមខ្លាំងណាស់"៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab