មិនធ្លាប់ដឹងសោះ! អាហារ ៧ មុខនេះ ជាអាហារលេខ១ បង្កឱ្យមានស្លេសច្រើនហួសហេតុ

ស្លេសគឺជាសារធាតុអន្តាយៗផលិតឡើងដោយកោសិកាជាច្រើននៅក្នុងរាងកាយ។ ស្លេសគឺមានវត្តមាននៅក្នុងក្រអូមច្រមុះ ដើម្បីចាប់ពពួកមីក្រុប សារធាតុពុល និង សារធាតុផ្សេងទៀតដែលប៉ងទម្លុះចូលរាងកាយតាមរយៈប្រព័ន្ធផ្លូវដង្ហើម។ តាមពិតទៅ ស្លេសមានមុខងារមួយជួយការពារលោកអ្នកកុំឱ្យឈឺថ្កាត់។ ប៉ុន្តែប្រសិនបើមានស្លេសច្រើនហួសហេតុពេក វាអាចជារឿងរំខាន។ 

ការពិបាកដកដង្ហើម តឹងច្រមុះ ក្អករ៉ាំរ៉ៃ រមាស់ភ្នែក និង ហើមផ្នែកណាមួយនៃរាងកាយ នឹងធ្វើឱ្យស្លេសចាប់ផ្តើមលេចឡើងនៅក្នុងរាងកាយ។ ស្លេសច្រើនក៏អាចធ្វើឱ្យក្លិនខ្យល់ដកដង្ហើមស្អុយដែរ ទោះបីដុះធ្មេញនិងខ្ពុលទឹកលាងមាត់រួចក៏ដោយ។ អាហារជួនកាលភ្លក្សទៅគ្មានរសជាតិទេ ដោយសារតែច្រមុះហិតលែងដឹងក្លិន។ ហើយអ្នកក៏នឹងពិបាកពេញខ្លួនដែរ ប្រសិនបើមានស្លេសច្រើនហួសហេតុពេក។ 

ការកកើតស្លេសច្រើនពេកអាចបណ្តាលមកពីមានបាក់តេរី វីរុស អាឡែរស៊ី និងការប៉ះពាល់នឹងសារធាតុបង្ករលាក ដូចជា ផ្សែងបារី និងផលិតផលសម្អាតផ្ទះបាយដែលមានសារធាតុគីមីខ្លាំង។ ទោះយ៉ាងណា អាហារក៏រួមចំណែកដល់ការផលិតស្លេសច្រើនហួសហេតុដែរ ជាពិសេសអាហារដូចរៀបរាប់ខាងក្រោមនេះ។ 

១. ផលិតផលធ្វើពីទឹកដោះ (បឺរ ឈីស ទឹកដោះគោជូរ...) ២. សណ្តែកសៀង និង អាហារធ្វើពីសណ្តែកសៀង (តៅហ៊ូ ទឹកសណ្តែក...) ៣. អាហារផ្អែម ៤. ការហ្វេអ៊ីន ៥. ស្រូវសាលី ៦. សាច់ក្រហមនិងសាច់កែច្នៃ (សាច់បីជាន់ សាច់ក្រក...) និង ៧. គ្រាប់ធញ្ញជាតិនិងគ្រាប់ផ្លែឈើ៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab