ពិតជាមិនធម្មតា…អស្ចារ្យលើសពីការស្មាន!! Samsung Galaxy A20s & Galaxy A30s ធ្វើឱ្យរង្គើទីផ្សារពិភពស្មាតហ្វូន!!

ភ្នំពេញថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៩៖ អតិថិជនស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង ប្រាកដជាចាំនៅឡើយនូវលក្ខណៈពិសេសៗនៃស្មាតហ្វូនត្រកូល A លំដាប់មធ្យម Samsung Galaxy A20 & Galaxy A30 ដែលទើបនឹងចេញកាលពីប៉ុន្មានខែចុងក្រោយនេះ! ឥឡូវនេះភាពលេចធ្លោជាងមុន…កាន់តែអស្ចារ្យជាងមុន និងរឹតតែស័ក្តិសមបំផុតសម្រាប់ការកម្សាន្តនានា ការថតរូប ឬ LIVE វីដេអូ ដែលអ្នកគាំទ្រផលិតផលស្មាតហ្វូនទាំងអស់ត្រូវការបានបង្ហាញខ្លួននៅលើ Galaxy A20s & Galaxy A30s បន្ថែមទៀត! ប្រាកដជាភ្ញាក់ផ្អើលហើយមែនទេ?

នៅមានរឿងដែលគួរឱ្យផ្ញាក់ផ្អើលជាងនេះទៀត! ស្មាតហ្វូនស៊េរី A ជំនាន់ចុងក្រោយ Galaxy A20s & Galaxy A30s ទាំង ២ ម៉ូឌែលនេះមានគុណភាពល្អ, មានកាមេរ៉ាច្បាស់, អេក្រង់ធំ, កម្លាំងថ្មខ្លាំង, មានពណ៌ស្រស់ស្អាតទាក់ទាញ, ទំហំផ្ទុកធំ ជាពិសេសមានតម្លៃសមរម្យបំផុតទៀត! ពិតជាល្អកប់ខ្លាំងណាស់…! មិនដឹងនិយាយថាម៉េច…ហើយក៏កោតសរសើរដល់ក្រុមហ៊ុន សាមសុង ដែលផ្តល់ជូននូវជម្រើសស្មាតហ្វូនដ៏ល្អឥតខ្ចោះបែបនេះសម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជាផងដែរ!

អ៊ីចឹងកុំឱ្យអតិថិជនទាំងអស់ទន្ទឹងរង់ចាំយូរសូមមកមើលចំណុចពិសេសៗលម្អិតដែលអាចឆក់យកបេះដូងអតិថជនទាំងអស់នៅពេលនេះជាមួយគ្នា៖

* Samsung Galaxy A20s:

- កាមេរ៉ាក្រោយមាន 3៖ 13 MP (F1.8) + 5 MP (F2.2) + 8 MP

- កាមេរ៉ាមុខ៖ 8 MP (F2.0)

- អេក្រង់៖ 6.5 អ៊ីញ, HD+Infinity-V,

- ល្បឿដំណើរការ៖ Octa 1.8 GHz

- មេម៉ូរី / ផ្ទុក៖ RAM 3 GB, ROM 32 GB

- ថាមពលថ្ម៖ 4,000 mAh

- បច្ចេកវិទ្យាដោះសោរ៖ ស្កេនមុខ និងស្កេនខ្ចៅដៃដើម្បីដោះសោរ!

- ជម្រើស 3 ពណ៌៖ ខ្មៅ, ក្រហម, បៃតង

- តម្លៃ៖ 179 ដុល្លារ ប៉ុណ្ណោះ!!

* Samsung Galaxy A30s:

- កាមេរ៉ាក្រោយមាន 3៖ 25 MP (F1.7) + 5 MP + 8 MP

- កាមេរ៉ាមុខ៖ 16 MP (F2.0)

- អេក្រង់៖ 6.4 អ៊ីញ, HD+, sAMOLED Infinity-V ផ្តល់ពណ៌ និងពន្លឺដិតច្បាស់ល្អឥតខ្ចោះ!!

- ល្បឿដំណើរការ៖ Exynos 7904

- មេម៉ូរី / ផ្ទុក៖ RAM 4 GB, ROM 64 GB (អាចបន្ថែមក្រៅបានរហូតដល់ 512 GB) អាចផ្ទុកឯកសារ រូបថត វីដេអូបានតាមចិត្ត!!

- ថាមពលថ្ម៖ 4,000 mAh (Typical) អាចនៅស៊ូជាមួយលោកអ្នកបានពេញមួយថ្ងៃជាមួយនឹងការប្រើប្រាស់ទូទៅ!!

- ជម្រើស ៣ ពណ៌៖ ពណ៌ ស បៃតង និងខ្មៅ

- តម្លៃ៖ 249 ដុល្លារ ប៉ុណ្ណោះ!!

- បច្ចេកវិទ្យាដោះសោរ៖ ស្កេនខ្ចៅដៃលើអេក្រង់ដើម្បីដោះសោរ (Fingerprint on screen) មិនចាញ់កំពូលស្មាតហ្វូនប៉ុន្មាននោះទេ!!

  គួរបញ្ជាក់ផងដែរថាសម្រាប់ Galaxy A20s & Galaxy A30s នៅមានលក្ខណៈអស្ចារ្យ និងមុខងារពិសេសៗជាច្រើនទៀតដែលអាចធ្វើឱ្យលោកអ្នករឹតតែពេញចិត្តបន្ថែមទៀត! ដូច្នេះសម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល

សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232!!

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab