វេជ្ជបណ្ឌិតម្នាក់នៅប្រទេសព័រទុយហ្គាល់ត្រូវគេបញ្ឈរជើង បន្ទាប់ពីបង្កើតកូនឱ្យស្រ្ដីម្នាក់គ្មានមុខ

ក្រុមប្រឹក្សាវេជ្ជសាស្ត្រព័រទុយហ្គាល់បានបោះឆ្នោតជាឯកច្ឆ័ន្ទកាលពីថ្ងៃអង្គារដើម្បីបញ្ឈរជើងវេជ្ជបណ្ឌិតម្នាក់ពីការងាររយៈពេល ៦ ខែ បន្ទាប់ពីទារកកើតមកក្រោមការមើលថែរបស់គាត់ដោយគ្មានភ្នែកគ្មានច្រមុះ និងមានតែផ្នែកខ្លះនៃលលាដ៍ក្បាល។

វេជ្ជបណ្ឌិត Artur Carvalho ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសក្នុងការបង្កើតទារកឈ្មោះ Rodrigo កាលពីថ្ងៃទី ៧ ខែតុលា  ដែលឪពុកម្តាយនិយាយថាពួកគេមិនដឹងថាកូនប្រុសរបស់ពួកគេនឹងមកជាមួយភាពមិនប្រក្រតីបែបនេះទេ។ ទារកនេះបានកើតនៅមន្ទីរពេទ្យមួយក្នុងក្រុង Setubal ដែលមានចម្ងាយប្រហែល ២៥ ម៉ាយល៍ស្ថិតនៅភាគខាងត្បូងទីក្រុង Lisbon។

ប្រធានក្រុមប្រឹក្សាវេជ្ជសាស្រ្តលោក Alexandre Valentim Lourenco បានប្រាប់វិទ្យុ RTP ក្នុងស្រុកថា "នេះគឺជាភស្តុតាងរឹងមាំនៃការធ្វេសប្រហែស ដែលអាចនាំឱ្យមានការដាក់ទណ្ឌកម្មវិន័យ" ។

ម្តាយរបស់ទារកបានប្រាប់ BBC ថានាងបានទៅឆ្លុះអេកូ ៣ ដងនៅឯគ្លីនិកឯកជនមួយជាមួយគ្រូពេទ្យ Carvalho ដែលមិនបានលើកឡើងពីការព្រួយបារម្ភនោះទេ។

ស្ដ្រីជាម្តាយបាននិយាយថានៅពេលដែលនាងបានពិនិត្យផ្ទៃពោះលើកទី ៤ នៅគ្លីនិកផ្សេង ពេលមានផ្ទៃពោះ ៦ ខែគ្រូពេទ្យនោះបានច្រានចោលការព្រួយបារម្ភ ដែលថាការស្កែនហាក់មិនបង្ហាញពីបញ្ហាខុសប្រក្រតីអីទេ។

ពេលនេះឪពុកម្តាយបានដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យរដ្ឋអាជ្ញាព័រទុយហ្គាល់ ដើម្បីដោះស្រាយបញ្ហានេះតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab