ភ្នំពេញ ៖ ប៉ូលិសនាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី៣១តុលានិងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសហការជាមួយប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ បានបណ្តេញចេញជនជាតិចិន២លើកចំនួន១៧នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា។
លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី បានឱ្យដឹងថា ជនជាតិចិនទាំង ០៦នាក់ ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១តុលា យោងតាមប្រកាសបណ្តេញចេញក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ និងហាមចូលព្រះរាជាណាចក្រកម្ពុជារយៈពេល ៣ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ក៏បានសហការជាមួយ ប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ ធ្វើការបណ្តេញចេញជនជាតិចិន ១១នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឱ្យដឹងថា ជនជាតិចិនទាំង ១១នាក់ ស្រី ០១នាក់ ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា យោងតាមប្រកាសបណ្តេញចេញក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ និងហាមចូលព្រះរាជាណាចក្រកម្ពុជារយៈពេល ០៣ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំឆបោកតាមប្រពន្ធ័ទូរគមនាគមន៍ (VOIP)។
កិច្ចប្រតិបត្តិការនេះ ក៏មានការចូលរួមពីកម្លាំងសមត្ថកិច្ចរបស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយកទៅអនុវត្តតាមច្បាប់នៅប្រទេសចិន៕
