ក្រុមអ្នកស្រាវជ្រាវកំពុងរកវិធីផលិតថ្នាំដើម្បីព្យាបាលឱ្យជាសះស្បើយទាំងស្រុងនូវថ្លើមខូចដោយសារគ្រឿងស្រវឹង

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា នៅថ្ងៃណាមួយវេជ្ជបណ្ឌិតនឹងអាចស្តារឡើងវិញនូវថ្លើម ដែលខូចដោយសារការសេពគ្រឿងស្រវឹងច្រើនឆ្នាំ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី ៣០ តុលា។ 

ថ្លើមខូចដោយសារគ្រឿងស្រវឹងឬហៅថាជំងឺក្រិនថ្លើម អាចបណ្តាលឱ្យខូចដល់សរីរាង្គដទៃទៀត នៅពេលអាយុកាន់តែច្រើន កើតជំងឺផ្សេងៗ និង រងរបួស។ បច្ចុប្បន្នគ្មានថ្នាំព្យាបាលក្រិនថ្លើមទេ គឺមានតែថ្នាំពន្យារ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្ររបស់ Mayo Clinic ប្រហែលជិតរកឃើញថ្នាំព្យាបាលថ្លើមខូចដោយសារគ្រឿងស្រវឹងហើយ។

នៅក្នុងមន្ទីរពិសោធន៍ជាលិកានិងសត្វកណ្តុរ ពួកអ្នកស្រាវជ្រាវបានរកឃើញវិធីធ្វើឱ្យជាលិកាមានសុខភាពល្អចូលជំនួសជាលិកាខូច ដែលជួយស្តារថ្លើមរបស់កណ្តុរបានវិញ។

ប៉ុន្តែក្រុមអ្នកស្រាវជ្រាវរបស់ Mayo Clinic ចង់ស្រាវជ្រាវលម្អិតថែមទៀតដើម្បីរកវិធីបិទប្រូតេអ៊ីនចំនួនពីរគឺ YAP និង TAZ ដែលបង្កជំងឺមហារីកថ្លើម៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab