មូលហេតុ ៤ យ៉ាង តម្រូវឱ្យអ្នកគួរពិសាល្ហុងរាល់ថ្ងៃ កុំបីខាន

ល្ហុងមានប្រភពដើមដំបូងបង្អស់គឺនៅអាមេរិកកណ្តាលនិងម៉ិកស៊ិកភាគខាងត្បូង។ ហើយក្រោយៗមក ល្ហុងត្រូវបានរកឃើញនៅតាមតំបន់ត្រូពិចជាច្រើន និង ល្បីខាងរសជាតិផ្អែមមុតរបស់វា។ ប៉ុន្តែ នៅប្រទេសផ្សេងទៀតជុំវិញពិភពលោក គេយកល្ហុងធ្វើជាអ្នកបំផុយសាច់ដែលស្វិត។ 

ទាំងល្ហុងទុំនិងល្ហុងខ្ចីសុទ្ធតែផ្តល់អត្ថប្រយោជន៍សុខភាពអស្ចារ្យដល់មនុស្ស ដោយធ្វើឱ្យវាជាផ្លែឈើសម្បូរសារធាតុចិញ្ចឹមបំផុតមួយលើពិភពលោក។ ហេតុផលខាងក្រោមនេះហើយ ដែលមនុស្សគួរពិសាល្ហុងរាល់ថ្ងៃកុំឱ្យខាន។ 

១. សម្បូរវីតាមីន C ៖ ត្បិតវាមិនមែនជាពពួកក្រូច ប៉ុន្តែល្ហុងសម្បូរហូរហៀរទៅដោយវីតាមីន C ដោយអាចបំពេញបាននូវវីតាមីន C ១៤៤ ភាគរយ ដែលមនុស្សម្នាក់ៗតម្រូវឱ្យមានរាល់ថ្ងៃ។ ដោយហេតុនេះហើយ​ល្ហុងជាផ្លែឈើដ៏ល្អក្នុងការប្រឆាំងជំងឺឆ្លងនានា និង ជួយកម្ចាត់រ៉ាឌីកាល់សេរី (ដែលបង្កមហារីក) ព្រោះវីតាមីន C ជាសារធាតុអង់ទីអុកស៊ីដង់មួយផងដែរ។ 

២. សម្បូរវីតាមីន A ៖ ល្ហុងក៏សម្បូរវីតាមីន A ផងដែរ ដែលជួយរក្សាស្បែកឱ្យមានសំណើម និង រក្សាឱ្យមានភ្នាសរំអិលក្នុងរាងកាយរបស់អ្នក។ ល្ហុងល្អសម្រាប់កែវភ្នែក ជាពិសេសជួយប្រយុទ្ធប្រឆាំងនឹងការថយចុះសមត្ថភាពភ្នែកតាមវ័យជរា។ 

៣. សារធាតុចិញ្ចឹមដទៃទៀត ៖ ល្ហុងផ្ទុកសារធាតុហ្វូលេត ហ្វាយបឺ និងប៉ូតាស្យូម ដែលមានសារៈសំខាន់បំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺលើសឈាម។ ប៉ូតាស្យូមក៏មានប្រយោជន៍ជួយដល់ការគ្រប់គ្រងចង្វាក់បេះដូង និងថែមទាំងកាត់បន្ថយហានិភ័យក្នុងការដាច់សរសៃឈាមក្នុងខួរក្បាលផងដែរ។

៤. ឱសថធម្មជាតិ ៖ ល្ហុងអាចព្យាបាលជំងឺជាច្រើនដូចជា ជំងឺបេះដូង ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងជំងឺកកខ្លាញ់ក្នុងសរសៃឈាមធំ។ ល្ហុងមានសមត្ថភាពជួយរក្សាប្រព័ន្ធភាពស៊ាំនិងប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ ដែលទីបំផុតនឹងជួយរក្សាសុខភាពជារួមឱ្យល្អជាប្រចាំ។ ចុងក្រោយគឺការពារប្រឆាំងរាល់ជំងឺមហារីកគ្រប់ប្រភេទ ដោយសារតែសារធាតុ Beta-carotene៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab