Real Madrid គ្រោងបន្ថែម Gareth Bale រួមទាំងសំណើផ្ទេរ៧០លានផោនដើម្បីផ្ទេរ Raheem Sterling ពីក្លឹប Man City

        តាម​ព័ត៌មាន​ថា ក្រុម Real Madrid គ្រោងផ្តល់​កញ្ចប់ទឹកប្រាក់​៧០​លានផោន​ បូកបន្ថែម​ឲ្យ​ខ្សែបម្រើ​ស្លាប Gareth Bale ដើម្បីសាកល្បងទឹកចិត្ត​របស់​ក្លឹប Man City ចំពោះ​កីឡាករ Raheem Sterling  ។

        ក្លឹបយក្ស​អេស្ប៉ាញ​ Real Madrid ​បានចាត់ទុក​ Sterling ជាគោលដៅចម្បង​ដែល​ត្រូវផ្ទេរ ហើយថា ក្រុម​ការងារ​របស់​ក្លឹបនេះ​នឹង​ធ្វើ​ដំណើរទៅ​ទស្សនា​ការ​ប្រកួត​នៅ​អង់គ្លេសដើម្បីតាមដាន​ទម្រង់លេង​របស់​ Sterling។

        ស្របពេលដែល Bale កំពុង​ស្វែង​រក​ច្រកចេញ​ពីក្លឹប Real Madrid ប៉ុន្តែ​នៅ​មិន​ទាន់​​ច្បាស់ថា តើ​​គ្រូបង្វឹកក្លឹប Man City  លោក​ Pep Guardiola ​ចាប់អារម្មណ៍​លើ​កីឡាករ​សញ្ជាតិ​វ៉េល​វ័យ​៣០​ឆ្នាំ​រូបនេះ​ឬយ៉ាងណា។

        Bale នៅសល់កិច្ច​សន្យា​បីឆ្នាំទៀត​ក្នុងកិច្ច​សន្យា​របស់​ខ្លួន ហើយ​បញ្ហា​ប្រាក់ឈ្នួល​គឺជារឿង​សំខាន់​មួយដែល​ក្លឹបនេះ​ចង់​ជម្រុះ Bale ចេញ។ Sterling មាន​វ័យ​ក្មេង​ជាង Bale ៦ឆ្នាំ ហើយ​កំពុង​ឡើង​ជើង​ខ្លាំង​ ចាប់តាំងពី​លោក Guardiola ចូល​ដឹកនាំ​នៅពហុកីឡាដ្ឋាន​ Etihad Stadium មក៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab