Sergio Aguero: Man City នៅតែមានការបារម្ភចំពោះក្រុម Man Utd ជាងក្រុម Liverpool

        កីឡាករ Sergio Agueroបានអះអាងថា Man City នៅតែ​ចាត់ទុក​ក្រុម Man Utd​គឺជា​គូប្រជែងដ៏​ធំបំផុត​របស់ខ្លួន បើទោះបីជា​ទទួលស្គាល់ថា ក្លឹប Liverpool គឺជា​ក្រុម​ប្រជែង​តំណែង​ជើង​ឯកក៏ដោយ។

        ក្រុម​ City បាន​ធ្វើ​ដំណើរ​ទៅ​ទឹកដី Anfieldនៅថ្ងៃអាទិត្យ​ ដែលទំនងជា​ព្យាយាមយកឈ្នះដើម្បី​កាត់បន្ថយគម្លាត​ពីក្រុម​របស់​លោក JurgenKloppដែលបច្ចុប្បន្ន​នាំមុខដាច់​៦ពិន្ទុ​នៅលើ​កំពូល​តារាងពិន្ទុ​ក្របខណ្ឌ​ EPL។

        វាអាចជារដូវកាលទី២​ដែល​ក្រុម​ទាំងពីរ​ប្រជែងគ្នា​យ៉ាងប្រកៀកប្រកិត​ ដើម្បី​យក​តំណែង​ជើងឯក​ បន្ទាប់ពី​ក្រុម​របស់​លោក Pep Guardiola បាន​យក​ឈ្នះ​ក្រុម Liverpool​ ត្រឹម​តែ១ពិន្ទុ​ប៉ុណ្ណោះ​ដើម្បី​លើក​ពាន​ជើងឯក​ក្នុងលីកកាលពីរដូវកាល​មុន។

        ប៉ុន្តែបើទោះបីជា​ភាពជោគជ័យថ្មីៗរបស់​ក្រុម Liverpool បានធ្វើ​ឲ្យ​ក្រុម​នេះក្លាយ​ជា​គូប្រជែង​ដ៏ខ្លាំង​របស់​ City់​ក្លឹបស៊ីធីរផើយ​ ឌីអូឡា (េ​លីកសប្រក៏ដោយ ក៏ Aguero អះអាងថា ក្រុម​របស់ខ្លួននៅតែចាត់ទុក​ជំនួប​ជាមួយ​ក្រុម​ Man Utdគឺគ្រោះថ្នាក់ជាង។

        Aguero បាន​និយាយថា “​ក្រុម Liverpool គឺជា​គូប្រជែង​ដ៏​តឹងតែង ប៉ុន្តែ​នៅពេល​ខ្ញុំមក​ដល់​ ក្រុម​ដែល​យើង​ប្រជែង​យក​ពាន​នោះ គឺ Man Utd” ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab