ចិនបារម្ភប្រជាជនវ័យក្មេងញៀនវីដេអូហ្គេម ឥឡូវដាក់បម្រាមគោចរ

ប្រទេសចិនបានប្រកាសបម្រាមគោចរលើការលេងហ្គេមអនឡាញសម្រាប់អនីតិជន ក្នុងចំណោមវិធានការណ៍ថ្មីៗជាច្រើនដើម្បីទប់ស្កាត់ការញៀនវីដេអូហ្គេម។

គោលការណ៍ណែនាំជាផ្លូវការរបស់រដ្ឋាភិបាលនឹងត្រូវបានអនុវត្ត ចំពោះគ្រប់កម្មវិធីលេងហ្គេមអនឡាញទាំងអស់ ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេស ដែលគួរឱ្យកត់សម្គាល់ជាងគេគឺក្រុមហ៊ុន Tencent ដែលជាក្រុមហ៊ុនហ្គេមធំបំផុតនៅលើពិភពលោក។

យោងតាមច្បាប់ថ្មី អ្នកលេងហ្គេមដែលមានអាយុក្រោម ១៨ ឆ្នាំនឹងត្រូវហាមឃាត់មិនឱ្យលេងហ្គេមអនឡាញចន្លោះពីម៉ោង ១០ យប់ ដល់ម៉ោង ៨ ព្រឹក ហើយនៅថ្ងៃធ្វើការអនីតិជនអាចលេងហ្គេមបានតែ ៩០ នាទីប៉ុណ្ណោះ ខណៈពួកគេអាចលេងបានរហូតដល់ ៣ ម៉ោងក្នុងមួយថ្ងៃនៅចុងសប្តាហ៍ និងថ្ងៃសម្រាកសាធារណៈ។

គោលការណ៍ណែនាំនេះក៏ដាក់ចេញការរឹតត្បិតលើចំនួនទឹកប្រាក់ដែលអនីតិជនអាចផ្ទេរទៅក្នុងគណនីហ្គេមអនឡាញរបស់ពួកគេផងដែរ។ អ្នកលេងហ្គេមដែលមានអាយុចន្លោះពី ៨ ទៅ ១៦ ឆ្នាំអាចបញ្ចូលទឹកប្រាក់ត្រឹមតែ ២០០ យ័ន (២៩ ដុល្លារ) ក្នុងមួយខែ ខណៈចំនួនទឹកប្រាក់អតិបរមាសម្រាប់អ្នកដែលមានអាយុចន្លោះពី ១៦ ទៅ ១៨ ឆ្នាំគឺ ៤០០ យ័ន (៥៧ ដុល្លារ) ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab