Arsenal បង្កើនចំណាប់អារម្មណ៍លើលោក Jose Mourinho ប្រសិនបើពួកគេចាញ់ក្រុម Leicester នៅថ្ងៃសៅរ៍ខាងមុខនេះ

តាមព័ត៌មាន​ថា ក្លឹប Arsenal នឹងបង្កើន​ចំណាប់​អារម្មណ៍​លើគ្រូបង្វឹក Jose Mourinhoប្រសិនបើ​ពួកគេ​ចាញ់​ក្រុម Leicester នៅ​ថ្ងៃសៅរ៍​ ខណ:គ្រូបង្វឹកបច្ចុប្បន្នលោកUnai Emery កំពុង​ស្ថិតនៅក្រោម​សម្ពាធ​ហើយ​អ្នក​គាំទ្រ​មិនសប្បាយចិត្ត​ បន្ទាប់ពី​ចាប់ផ្តើមមិនបានល្អ​នៅក្របខណ្ឌ​ EPL​។

        គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ា​ញ Emery ដែល​នឹង​ចប់កិច្ច​សន្យា​នៅ​ដំណាច់​រដូវកាល​នេះកំពុង​ព្យាយាម​ ដើម្បី​សង្គ្រោះ​ការងាររបស់លោក បន្ទាប់ពី​ធ្វើមិនបាន​ល្អ​និង​មិនស្ថិតក្នុងចំណោម​ក្រុម​កំពូល​ទាំងបួន។

        ​ក្លឹប Arsenal អាចនឹង​មាន​គម្លាត​៩ពិន្ទុ​ពីក្រុម​កំពូល​ទាំង​បួន​នៅលើ​តារាង​ ប្រសិនបើ​ពួកគេប្រកួត​ចាញ់​ក្រុម Leicester នៅ​ពហុកីឡាដ្ឋាន King Power Stadium នៅថ្ងៃសៅរ៍ខាងមុខនេះ។
        ក្លឹប Arsenal នឹងបង្កើន​ចំណាប់​អារម្មណ៍​លើលោកMourinhoបើការប្រកួតនេះបញ្ចប់ក្នុងលទ្ធផលមិនល្អ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab