យុវជន២នាក់បើកម៉ូតូមិនប្រយ័ត្នវ៉ាកុងតឺន័រប៉ះម៉ូតូគ្នាឯងដួលរងរបួសម្នាក់ និងសន្លប់ម្នាក់

ភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងវ៉ាជាមួយរថយន្តកុងបានប៉ះជាមួយម៉ូតូមួយទៀតបណ្តាលឱ្យដួលរងរបួស ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ចំណែកម៉ូតូបង្ករត់គេចខ្លួនបាត់ ដែលហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ ភ្នំពេញ-ហាណូយ កែងផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងមានម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ 1GI- 0941 បើកបរដោយបុរសពីរនាក់ក្នុងគោលដៅពីត្បូងទៅជើង។ លុះមកដល់កន្លែងកើតហេតុ បានវ៉ាជាមួយរថយន្តមួយគ្រឿង ហើយបានជ្រុលចង្កូតប៉ះជាមួយម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក បណ្តាលឱ្យដួលទៅនឹងថ្នល់សន្លប់ស្តូកស្តឹងម្នាក់ របួសស្រាលម្នាក់។ 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីវាស់វែងនិងយកម៉ូតូទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab